ណាត់ក្រាស់ ​ណាត់គូស្នេហ៍នៅ? ខែក្រោយអង្គរវត្តមានព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ​ដឹងតែស្អាតខ្លាំង

ប្រាសាទអង្គរវត្ត ក្រៅពីមានភាពអស្ចារ្យនៅក្នុងស្នាដៃសាងសង់បង្កប់ដោយក្បាច់ក្បូររចនាល្អពិចិត្រ និងធំស្កឹមស្កៃ ប្រាសាទដែលល្បីបំផុតមួយនេះ ក៏មានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទដ៏អស្ចារ្យ ២ដង ជារឿងរាល់ឆ្នាំផងដែរ ដោយបាតុភូតនេះត្រូវបានគេឱ្យឈ្មោះថា «សមរាត្រី ឬហៅថា Equinox» ដោយ សមរាត្រី ជាពេលវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា។ បាតុភូតសមរាត្រីតែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។

Equinox At Angkor Wat

សម្រាប់ឆ្នាំនេះ ​ព្រឹត្តិការណ៍ដ៏ពិសេសនេះត្រូវបានគេដឹងថានឹងកើតឡើងនៅនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី ២១ មីនា ឆ្នាំ២០២០ ខាងមុខនេះ ពោលវាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យបំផុតនៃប្រាសាទអង្គរវត្ត ហើយជារៀងរាល់ឆ្នាំភ្ញៀវទេសចររាប់ពាន់នាក់តែងរងចាំផ្ដិតយកនូវរូបភាពដ៏អច្ឆរិយនេះ ។  ដូច្នេះកុំភ្លេចណាត់មិត្តភក្តិ ​ក្រាស់  ឬគូស្នេហ៍មកមើលផ្ទាល់ភ្នែកផង  ព្រោះមួយឆ្នាំ មានតែ២ដងតែប៉ុណ្ណោះ ​កុំខកខានវេលាអស្ចារ្យនេះឱ្យសោះ។

AOrw38R_460s

គួរឱ្យដឹងផងដែរថា ​ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទមិនមែនជារឿងចៃដន្យនោះឡើយ ​តែជាបំណងរបស់បុព្វបុរសខ្មែរយើងតែម្តងដោយមានចំណេះវិជ្ជាការយល់ដឹងខ្ពស់ពីកត្តាតារាសាស្ត្រច្បាស់ ស្តែងឱ្យ​ឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ប្រាសាទ​អង្គរ​ដែល​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​យើង​កសាង​​ដោយ​មានការ​គិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ធម្មជាតិ​យ៉ាង​ច្បាស់លាស់​គួរ​ឲ្យ​ស្ញប់ស្ញែង ៕

54436261_437315350339558_6140417835744100352_n

0a6cc46500d3135298f2db33c9cad04f15c32e91

82289954_604054840423073_3759731636963377152_o