ទីបំផុតខ្សែភាពយន្តរបស់កុមារទាំង១៣រូបដែលបាត់នៅក្នុងរូងភ្នំ ពេលនេះក៏បានមកដល់ប្រទេសកម្ពុជាយើងហើយ ( មានវីដេអូ )

កាលពីខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ហេតុការណ៍បានកើតឡើងនៅក្នុងប្រទេសថៃ ដែលហេតុការនោះបានធ្វើអោយក្មេងៗដែលជាក្រុមបាល់ទាត់យុវជនមួយក្រុមត្រូវបានជាប់នៅក្នុងរូងថ្មមួយយ៉ាងជ្រៅ ដែលរូងភ្នំនោះមានឈ្មោះថា ថាំលួង។

ហេតុការនេះផងដែរបានធ្វើអោយមនុស្សជាច្រើននៅទូទាំងពិភពលោកមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តយ៉ាងខ្លាំង ។ ហើយប្រទេសជាច្រើនក៏បានចូលរួមចំណែកនៅក្នុងការជួយរុករកនេះផងដែរ ។

ក្រោយមកនៅក្នុងឆ្នាំ ២០១៩ ហេតុការមួយនេះត្រូវបានគេចងក្រងឡើងចេញជាខ្សែភាពយន្តខ្នាតធំមួយ ដែលមានចំណងជើងថា The Cave ។ នៅក្នុងខ្សែភាពយន្តខ្នាតធំមួយនេះមានរហូតទៅដល់ ៣ភាសា ដែលមានដូចជា ថៃ អង់គេ្លស និងចិន ។

The_cave03_copy

ហើយខ្សែភាពយន្តនេះបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងកម្មវិធីពិព័រខ្សែភាពយន្តមួយដែលមានឈ្មោះថា Busan International Film Festival ( នៅប្រទេសកូរ៉េត្បូង ) ហើយក្រោយមក នៅថ្ងៃទី ២១ ខែវិច្ចការ ឆ្នាំ២០១៩ ខ្សែភាពយន្តមួយនេះក៏បានចាក់បញ្ចាំងនៅក្រុងប្រទេសថៃ ។

ហើយពេលនេះខ្សែភាពយន្ត The Cave ក៏បានមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ ដែលខ្សែភាពយន្តមួយនេះនាំចូលដោយក្រុមហ៊ុន westec media limited ហើយខ្សែភាពយន្តមួយនេះគ្រោងនិងចាក់បញ្ចាំងនៅប្រទេសកម្ពុជាយើងនាថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ។

 

Thecave

ចង់ដឹងថាតើខ្សែភាពយន្តមួយនេះនិងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅកាន់ហេតុការមួយនោះបានដល់កម្រិតណា ? មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា​ ... ៕

ទស្សនាវីដេអូនៅខាងក្រោមនេះ ៖