ច្រណែនប្រពន្ធគេធ្វើអី បើប្ដីយើង ក៏មិនមែនជាប្ដីគេផងហ្នឹង

អាចនិយាយបានថា មនុស្សស្រី ៨០% ទៅ ៩០% ដែលចូលចិត្តច្រណែននឹងមនុស្សស្រីដទៃ ឬប្រពន្ធគេ ដែលមានប្ដីចេះ Surprise ចេះទិញកាដូ ទិញផ្កា ឬទិញរបស់របរផ្សេងៗឱ្យប្រពន្ធគេ ហើយតាំងមកខឹង រករឿងឈ្លោះជាមួយនឹងប្ដីខ្លួនឯង ថាប្ដីមិនដូចគេ មិនស្វីតដូចគេ សួរថា ច្រណែនគេធ្វើអី? មករករឿងប្ដីខ្លួនឯងធ្វើអី?​ មនុស្សខុសគ្នា ប្ដីយើង មិនមែនជាប្ដីគេឯណា។

ទទួលស្គាល់ទៅថា មនុស្សយើងម្នាក់ៗគឺមិនដូចគ្នាទេ អត្តចរិត ចំណង់ចំណូលចិត្ត ច្បាប់ទម្លាប់នៃជីវិតក៏មិនដូចគ្នាដែរ។ មនុស្សប្រុសភាគច្រើនគឺ មិនចេះ Surprise ឬទៅផ្សារទិញកាដូ កុម្មង់ផ្កាឱ្យប្រពន្ធសោះឡើយ អាចនិយាយបានថា គាត់សោះកក្រោះ ឬក៏អាចមកពីគាត់អៀនច្រើនក៏ថាបានដែរ។

85051229_183808489642970_2003850548528283648_n

ប៉ុន្តែអ្នកត្រូវដឹងថា មិនមែនគ្រប់មនុស្សប្រុសដែលចេះ Surprise ចេះទិញកាដូ ឬផ្កាផ្គាប់ចិត្តប្រពន្ធសុទ្ធតែល្អ និងត្រឹមត្រូវទាំងអស់ឡើយ ហើយក៏មិនមែនមនុស្សប្រុសដែលសោះកក្រោះ មិនចេះទិញនេះ ទិញនោះ សុទ្ធតែមិនស្រឡាញ់ប្រពន្ធនោះដែរ។ ពេលខ្លះ ប្ដីខ្លះ គាត់ឱ្យប្រពន្ធលើសពីអ្វីដែលប្ដីអ្នកដទៃឱ្យប្រពន្ធគេទៀត នោះគឺ គាត់ឱ្យតម្លៃ ឱ្យភាពស្មោះត្រង់ ឱ្យការគោរពស្រឡាញ់ មើលថែ ការពារក្រុមគ្រួសារ គាត់ឱ្យពេលវេលាដល់ប្រពន្ធកូន គាត់ឱ្យគ្រួសារមួយដ៏កក់ក្ដៅ ជាពិសេសនោះគឺ គាត់បានឱ្យលុយដែលគាត់រកបានទាំងប៉ុន្មានឱ្យប្រពន្ធកាន់ទាំងអស់ អ៊ីចឹងហើយ ឱ្យគាត់មានលុយមកពីណា ទៅទិញផ្កា ឬកាដូឱ្យប្រពន្ធនោះ បើលុយគាត់ឱ្យប្រពន្ធទុកដាក់អស់ហើយ បើទោះជាគាត់ទិញឱ្យយើង វាក៏មិនខុសអីពី គាត់យកលុយយើង ទៅទិញរបស់ឱ្យយើងដដែលហ្នឹង។

85109520_212473473224789_5898568785652088832_n

ម្យ៉ាងវិញទៀត គាត់ឱ្យលុយយើងហើយ យើងចង់បានអី ត្រូវការអី ក៏ទៅទិញខ្លួនឯងទៅ បើលុយកាត់ ក្លាយជាលុយយើងគ្មានសល់ផង។ ត្រូវចាំថា ការស្រឡាញ់ដ៏ពិតប្រាកដ មិនមែនស្ថិតលើការចេះ Surprise ទិញផ្កា ទិញកាដូឱ្យយើងនោះទេ តែជាការដែលចេះផ្ដល់ឱ្យនូវតម្លៃ ការគោរព ភាពស្មោះត្រង់ចំពោះគ្នា មិនថានៅចំពោះមុខ ឬក្រោយខ្នងក៏ដោយ នេះហើយទើបហៅថា ការស្រឡាញ់ដ៏មានតម្លៃ ពោរពេញដោយភាពកក់ក្ដៅយូរអង្វែង៕

85079485_488770952065479_862385594305609728_n

86390588_209631620089859_1333449386763485184_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ