រចនាបថខ្មែរបុរាណនៅតាមប្រាង្គប្រាសាទខ្មែរ ពិតជាមានចម្លាក់ក្បាច់ក្បូររចនាស្រស់ស្អាតណាស់ ដោយមានទីកន្លែងខ្លះបានចម្លងម៉ូតប្រាសាទខ្មែរមករចនាលើអគារផ្សេងៗផងដែរ។
ដោយឡែកអ្នកដែលធ្លាប់ទៅកម្សាន្តខេត្តសៀមរាបប្រហែលជាមិនធ្លាប់បានដឹងតេថា មានវត្តអារាមមួយកន្លែងបានយកក្បាច់រចនាក្លោងទ្វារអង្គរធំ មករចនាខ្លោងទ្វារវត្តមើលទៅស្រស់ស្អាតទាក់ទាញ មានការសាងសង់ធំស្កឹមស្កៃមិនធម្មតានោះទេ។
ខ្លោងទ្វារវត្តមួយនេះ គឺជាខ្លោងទ្វារវត្តថ្មីដំរីសែនជ័យ ដែលមានទីតាំងនៅ នគរក្រៅ នៅខាងជើងក្រុងអង្គរធំ តាមផ្លូវមិត្តភាពខ្មែរ កូរ៉េ ដែលត្រូវបានកសាងរួចរាល់តាំងពីដើមឆ្នាំ ២០១៨ឯណោះ៕