ដឹងថារវាងយើងមិនអាចទៅរួច តែហេតុអ្វីនៅតែប្រឹងបន្តទៅជាមួយគ្នា?

ជាការបន្តការឈឺចាប់មែនទេ? ល្ងង់ណាស់មែនទេ ដែលនៅតែប្រឹងបន្តទំនាក់ទំនងមួយ ទាំងដែលដឹងច្បាស់ហើយថា វានឹងត្រូវបញ្ចប់នៅថ្ងៃណាមួយ ដឹងហើយថា រវាងយើងទាំងពីរពិតជាមិនអាចទៅរួច គ្មានថ្ងៃបានល្អប្រសើរ ព្រោះផ្លូវដែលយើងកំពុងតែដើររួមគ្នា វាមិនមានអនាគតទេ។

2c4993e15d48a138b358bd221bee7080

ដឹងដូចគ្នា ថាការដែលយើងទាក់ទងគ្នា​ តាំងពីដើមមកដល់ពេលនេះ បានត្រឹមតែកំដរគ្នាឈឺចាប់ ដើរកំដរគ្នាឱ្យដល់ចំណុចបែកគ្នាតែប៉ុណ្ណោះ? តែហេតុអ្វី នៅតែបន្ត ម្ដេចក៏មិនបញ្ឈប់ឱ្យហើយទៅ ឬគិតថាផ្លូវបញ្ចប់អាចនឹងមានអភូតហេតុល្អមែនទេ? ប្រហែលជាដេកយល់សប្តិទាំងថ្ងៃហើយ ដែលគិតថា នឹងមានអភូតហេតុកើតឡើងនោះ។

8fb65f0b5794d632d53bd728a63f060b

បើសួរថា ហេតុអ្វីនៅតែបន្ត ទាំងដែលដឹងថាគង់តែបែកគ្នា វាក៏មិនខុសពីសំណួរដែលសួរថា ហេតុអ្វីប្រឹងរស់ បើគង់តែស្លាប់ដដែលហ្នឹង។ ត្រូវហើយ ប្រឹងរស់ឱ្យបានល្អ ឱ្យមានកំណើត ដើម្បីឱ្យការស្លាប់មានតម្លៃ វាក៏ដូចគ្នា ទាក់ទងគ្នារង់ចាំថ្ងៃបែក ក៏ព្រោះតែចង់សាងការចងចាំ និងរឿងល្អៗឱ្យគ្នា ដើម្បីជាកាដូឱ្យទំនាក់ទំនងមួយនេះ។ យើងដឹងហើយថា ការដែលបានមកជួបគ្នា ក៏ព្រោះតែយើងមាននិស្ស័យជាមួយគ្នា អ៊ីចឹងហើយ គួរតែឱ្យកាដូដ៏មានតម្លៃឱ្យនិស្ស័យរវាងយើងទាំងពីរ។

120c6cc92164ca2d880198b4114442bf

ដឹងថានឹងបែកគ្នា តែទម្រាំតែយើងបែកគ្នា ក៏យើងបានសាងស្នាមញញឹម និងការចងចាំល្អៗឱ្យគ្នាបានច្រើនដែរ។ កុំខ្វល់ថា ផ្លូវនៅខាងមុខបែបណា សំខាន់ដើរឱ្យបានល្អ ប្រឈមមុខឱ្យបានជាមួយនឹងបច្ចុប្បន្នរបស់យើងទាំងពីរនេះ៕

C12c14d73c2a2f51b4559c796a4d1965

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ