គ្រប់យ៉ាងនៅលើលោកនេះគ្មានអ្វីដែលអាថ៌កំបាំងរហូតនោះទេ

កាលពីដើមខែតុលាថ្មីៗនេះក្រុមហ៊ុន Netflix បានបញ្ចេញនូវខ្សែភាពយន្តរន្ធត់ថ្មីមួយដែលធ្វើអោយអ្នកទស្សនាបាក់ចង្កេះខ្លាំងជាមួយនិងសាច់រឿងមួយនេះ ។ ខ្សែភាពយន្តនេះនិយាយអំពីក្រុមគ្រួសារមួយដែលមានកូនប្រុសម្នាក់ឈ្មោះថា ELI ( អ៊ីឡាយ ) ELI គឺជាក្មេងដែលអភ័ព្វតាំងតែពីតូច ពោលគឺនៅពេលដែលគេកើតមកគេក៏ទទួលបាននូវជំងឺម៉្យាងដែលធ្វើអោយគេមិនអាចស៊ាំជាមួយនិងបរិយាសខាងក្រៅបាននោះទេ ពោលគឺនៅពេលដែលប៉ះជាមួយននិងបរិយាកាសខាងក្រៅខ្លួនវានិងធ្វើអោយខ្លួនរបស់គេមិនអាចនិងដកដង្ហើមបានហើយនិងធ្វើអោយគេស្លាប់បានប្រសិនបើគ្មានអ្នកមកជួយទាន់ពេលវេលា ដូច្នេះហើយទើបធ្វើអោយរូបគេត្រូវតែពាក់របស់ម៉្យាងដើម្បីអោយរូបគេអាចចេញទៅខាងក្រៅបាន ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺរូបគេត្រូវនៅក្នុងរបស់នោះ ២៤ ម៉ោងតែម្តង រូបគេមិនអាចប៉ះពាល់អ្វីបានរឺក៏ចេញពីរបស់នោះបាននោះទេ  ដោយសារបែបនេះហើយ ELI តែងតែត្រូវបានមនុស្សជាច្រើនមើលងាយនិងសើចចំអកទៅលើរូបគេ ហើយដោយសារតែមិនអាចបើកភ្នែកឃើញនូវទិដ្ឋភាពបែបនេះបាន ម្តាយឪពុករបស់ ELI បានស្វែងរកគ្រូពេទ្យល្បីៗព្រមទាំងមធ្យោបាយជាច្រើនធ្វើយ៉ាងណាអោយតែកូនរបស់គេមានសភាពដូចមនុស្សទូទៅវិញ ។

Hero_eli Movie Review 2019

ចំពោះខ្សែភាពយន្តនេះនិងធ្វើអោយអ្នកទស្សនាទាំងអស់ឃើញអំពីសាសនាមួយទៀតរបស់ប្រទេសជាច្រើននៅអ៊ឺរ៉ុប ដែលសាសនានេះមានឈ្មោះថា សាសនាងងឹត ដែលសាសនានេះមានជំនឿទៅលើ Dark Lord រឺមានឈ្មោះមួយទៀតហៅថា សាតាំង ( នេះបើហៅតាមសាសនាគ្រឹស្ត ) ។

Eli Zobacz Przerazajacy Zwiastun Nowego Horroru Netfliksa_article

ហើយចំពោះអ្នកដែលមិនធ្លាប់បានទស្សនាខ្សែភាពយន្តផ្សេងៗទាក់ទងទៅនិងសាសនាមួយនេះពីមុនមកទេ អាចទំលាក់ខមិននៅខាងក្រោមបានចាំអេតមីនដ៏ចិត្តល្អហើយស្រស់សង្ហារម្នាក់នេះពន្យល់បន្ថែមទៀតចុះ ។

ថ្វីត្បិតតែនេះជាខ្សែភាពយន្តបែបរន្ធត់ប៉ុន្តែបើយើងនិយាយអំពីការន្ធត់នៅក្នុងសាច់រឿងមួយនេះគឺមិនសូវជាមានប៉ុន្មាននោះទេ ពោលគឺសាច់រឿងទាំងមូលអាចនិយាយបានថាផ្តោតសំខាន់ទៅលើសាសនាងងឹតច្រើនជាងរន្ធត់ ហើយនេះជាហេតុដែលធ្វើអោយខ្សែភាពយន្តនេះទទួលបានពិន្ទុត្រឹមតែ​ 5.7 / 10 នៅក្នុង IMDb ប៉ុន្តែប្រសិនបើអ្នកជាម្នាក់ដែលចូលចិត្តទស្សនាខ្សែភាពយន្តដែលនិយាយអំពីប្រវត្តិសាស្រ្តរឺសាសនាផ្សេងៗច្រើនខ្សែភាពយន្តនេះអាចនិងធ្វើអោយអ្នកជក់ចិត្តជាក់ជាមិនខាន ។

 

Eli 1_md

ចំពោះគំនិតអប់រំរបស់ខ្សែភាពយន្តនេះវិញខ្សែភាពយន្តនេះនិងលើកយកអំពីក្តីស្រលាញ់របស់ឪពុកម្តាយដែលមានចំពោះកូន បើទោះបីជាពួកគាត់ដឹងថាកូនរបស់គាត់ធ្វើទង្វើដែលមិនសមនិងគោលបំណងរបស់គាត់ក៏ដោយប៉ុន្តែពួកគាត់នៅតែមិនបោះបង់រឺកាត់បន្ថយនូវក្តីស្រលាញ់របស់ពួកគាត់ចំពោះកូនៗនោះឡើយ ហើយក៏គ្មានអ្វីដែលសំខាន់ជាងក្តីស្រលាញ់របស់ពួគគាត់នោះដែរ​ លើលោកនេះមានតែក្តីស្រលាញ់របស់ពួគគាត់ទេដែលគ្មានការប្រួលប្រែរ ៕

 

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក