គេថា មនុស្សល្អឥតខ្ចោះ ឬល្អបំផុត មិនងាយរកបានឡើយ តែបើយយើងអាចរកមនុស្សដែលយើងស្រឡាញ់ពិតប្រាកដឃើញ នោះយើងនឹងបានជួបមនុស្សល្អបំផុត និងល្អឥតខ្ចោះមិនខានទេ។
ដូចពាក្យថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ រកមនុស្សល្អគ្រប់១០ គឺមិនមានទេ តែមនុស្សដែលយើងស្រឡាញ់ពិតប្រាកដ មិនពិបាករកទេ ព្រោះមនុស្សដែលយើងស្រឡាញ់ គេប្រាកដជាល្អគ្រប់យ៉ាងសម្រាប់យើង ប្រៀបដូចជា ឪពុកម្ដាយដែលស្រឡាញ់យើងអ៊ីចឹង មិនថាបែបណា ទោះអ្នកដទៃមិនឱ្យតម្លៃយើង តែយ៉ាងណា ក៏យើងនៅតែជាមនុស្សដែលល្អ និងមានតម្លៃបំផុតសម្រាប់ពួកគាត់។
បានជួបមនុស្សដែលយើងស្រឡាញ់ ហើយគេក៏ស្រឡាញ់យើងវិញ វាគឺជារឿងដែលល្អ និងមានន័យបំផុត ទោះស្ថិតក្នុងកាលៈទេសៈណា ពេលវេលាណាទេ គេនៅតែជាមនុស្សល្អសម្រាប់យើង ហើយយើងក៏ជាមនុស្សដែលល្អបំផុតសម្រាប់គេដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ