រឿងភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯប្រទេសប្រេស៊ីល ដោយគូស្វាមីភរិយាមួយគូបានជួបរឿងហួសចិត្តនិងរំភើបខ្លាំងបំផុត នៅពេលដែលកូនរបស់ពួកគេចាប់កំណើតមកភ្លាម ចេះបង្ហាញស្នាមញញឹមដាក់ឪពុកម្តាយភ្លែត។
រឿងរ៉ាវនេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈរូបភាពចាក់ដោតមួយសន្លឹក ដោយម្តាយមានឈ្មោះ Tarsila Rosa និងឪពុកមានឈ្មោះ Flavio Dantes ដែលឪពុកផ្ទាល់បានស្រលាញ់បីបាច់ថែរក្សាកូនតាំងពីនៅក្នុងផ្ទៃមកម្ល៉េះ ដោយរៀងរាល់ចេញពីធ្វើការតែងតែមកឱបពោះប្រពន្ធហើយនិយាយទៅកាន់កូនក្នុងផ្ទៃជារៀងរាល់ថ្ងៃ ហើយប្រាប់ពាក្យមួយម៉ាត់គ្រប់ពេលទៅកាន់កូនក្នុងផ្ទៃថា៖ "ប៉ាប៉ាស្រលាញ់កូនខ្លាំងណាស់ ប៉ាប៉ានឹងតែងតែនៅក្បែរកូនជារៀងរហូតទៅ"។
សូម្បីភរិយាផ្ទាល Tarsila ក៏និយាយដែរថា៖ "ពេលខ្ញុំដាក់នាងលើទ្រូងខ្ញុំ នាងកំពុងគេងលក់យ៉ាងស្កប់ស្កល់ (ទារិកាមានឈ្មោះ Antonella) ហើយរៀងរាល់ពេលឪពុកគេនិយាយភ្លាម នាងស្រាប់តែបើកភ្នែកមកហើយញញឹមដាក់ឪពុកគេភ្លាម"៕
ប្រែសម្រួល៖ Knongsrok | ប្រភព៖ docbaohomnay