ឆ្ងល់អត់? វីរុស Corona ថ្មីនេះសាហាវណាស់ ​តែឈ្មោះបែរជាពីរោះយ៉ាងនេះទៅវិញ ​តើមកពីមូលហេតុអ្វី?

ជាការពិតណាស់ ថ្មីៗនេះ ​វីរុសកូរ៉ូណា (Coronaviruses) គេជាពពួកវីរុសដែលកំពុងតែឆ្លងរីករាលយ៉ាងខ្លាំងពាសពេញប្រទេសចិន ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ដោយការផ្ទុះជំងឺនេះដំបូងគឺចេញពីទីក្រុង ​Wuhan  ខេត្ត ​Hubei ប្រទេសចិន ថែមទាំងបានរាលដាលទៅដល់ ​២៣ប្រទេសផ្សេងទៀត ដូចជាថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​។ ដោយអ្នកជំងឺ​ទូទាំង​ពិភពលោក​ឡើងដល់​ជាង​១០០០០​នាក់​ហើយ។

វីរុស កូរ៉ូណា (Coronaviruses) ត្រូវបានគេដឹងថា​មាន​រោគ​សញ្ញាដំបូងដូចជាជំងឺផ្តាសាយអ៊ិចឹង ​​ដូច​ជាមាន ការហៀរ​សំបោរ ក្អក ឈឺ​បំពង់​ក និង​ក្ដៅ​ខ្លួន​ជា​ដើម ហើយ វីរុស​នេះ ជា​ធម្មតា​ឆ្លង​ពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ទឹកមាត់ និង​ការ​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ផ្ទាល់តែម្តង ។

C1_3505284

 

តើអ្នកឆ្ងល់ទេថា ​មូលហេតុអ្វីបានជាវីរុសថ្មីនេះ ត្រូវបានគេដាក់ឈ្មោះដូច្នេះ?

វីរុសថ្មី ដែលគេហៅថា វីរុសកូរ៉ូណា ឬ នូវ៉ែលកូរ៉ូណា វីរុស ជាភាសាផ្លូវការ Novel Coronavirus ឬហៅថា 2019-nCoV ​ជាដំបូងមូលហេតុដែលគេបានដាក់ឈ្មោះវីរុសមួយនេះបែបនេះ  គឺដោយ​សារ​តែ​ពេលគេយកវីរុស​នេះមកវិភាគ និងពិនិត្យដោយប្រើឧបករណ៍វេជ្ជសាស្រ្ត គេបានឃើញថាវាមាន​រូបរាង​ ជាបន្លាៗ រាងដូចជា​មកុដ (មកុដខាងប៉ែកអឺរ៉ុប) ។

Coronavirus Photo 1

ដូច្នេះហើយបានជាគេសម្រេចដាក់ឈ្មោះវាជាផ្លូវការថា Novel Coronavirus ដោយ៖

-Novel ជាភាសាឡាតាំង មានន័យថា ​New គឺ ថ្មី

-Corona ជា​ភាសា​ឡាតាំង មាន​ន័យ​ថា មកុដនេះឯង ​ទើបឱ្យឈ្មោះវាជាផ្លូវការ « Novel Coronavirus »

200108214800 Coronavirus Super Tease

ជាការពិតណាស់បើតាមការស្រាវជ្រាវ វីរុស​កូរ៉ូណាថ្មី​​ ឬហៅ​ថា 2019-nCoV គឺ​ជា​វីរុសកូរ៉ូណា មួយ ក្នុងចំណោមវីរុស​ទាំង ៧ ប្រភេទ ដែល​អាច​ប៉ះពាល់​ជីវិត​របស់​មនុស្សខ្លាំងតាមរយៈការឆ្លង និងរាលដាលយ៉ាងកាចសាហាវឆាប់រហ័សតែម្តង៕

ដកស្រង់ពី៖ ExPress