សេដ្ឋី Jeff Bezos ​លេង​តែ​មួយ​ក្បាច់​នេះ ត្រឹម ១៥ នាទី​រក​បាន ១៣,២ ពាន់​លាន​ដុល្លារ

នៅ​ទីផ្សារ​ភាគហ៊ុន​ចុង​ក្រោយ​មួយ​របស់​ក្រុមហ៊ុន Amazon បាន​ឲ្យ​ដឹង​ថា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​គឺ​លោក Jeff Bezos បាន​កើន​ចំណូល​ប្រមាណ ១៣,២ ពាន់​លាន​ដុល្លារ​ត្រឹម​រយៈ​ពេល ១៥ នាទី​តែ​ប៉ុណ្ណោះ ក្រោយ​មាន​ការ​ប្រកាស​របាយការណ៍​ចំណូល។

GettyImages_1173078245.0

Jeff Bezos

យោង​តាម​សារព័ត៌មាន​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី ៣០ មករា​កន្លង​ទៅ ក្រោយ​ពេល​ដែល Amazon បាន​បង្ហោះ​ចេញ​នូវ​របាយការណ៍​ចំណូល តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ក៏​បាន​កើន​ឡើង​ប្រមាណ ១២ ភាគរយ​ឯ​ណោះ។

ការ​កើន​ឡើង​ដ៏​រហ័ស​នេះ​បាន​ធ្វើ​ឲ្យ​សេដ្ឋី Bezos ដែល​មាន​ហ៊ុន​កាន់កាប់​ប្រមាណ ១២ ភាគរយ​ក្នុង​ក្រុមហ៊ុន កើន​ចំណូល​ ១៣,២ ពាន់​លាន​ដុល្លារ​អាមេរិក​ត្រឹម​រយៈ​ពេល​ ១៥ នាទី​ប៉ុណ្ណោះ ហើយ​រុញ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​លោក​មក​ទល់​ពេល​នេះ​ឡើង​ដល់ ១២៩,៥ ពាន់​លាន​ដុល្លារ​ហើយ។

Bvezooos

105783213 1552064630608gettyimages 1036093738

គួរ​បញ្ជាក់​ថា​លោក Bezos ​ក៏​មាន​ភាគហ៊ុន​កាន់កាប់​នៅ​ក្រុមហ៊ុន​អវកាស​ Blue Origin ផង​ដែរ ហើយ​តម្លៃ​ហ៊ុន​នោះ​ថ្លៃ​ដល់​ទៅ ៦,២ ពាន់​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ៕

ប្រភព៖ Zing