ប្រភេទមូសយក្សឬគេហៅថាមូសដំរី (Toxorhynchites) ថ្មីៗនេះត្រូវបានគេប្រទះឃើញមាននៅឯរដ្ឋ Queensland ប្រទេសអូស្រា្តលី ហើយត្រូវបានអ្នកជំនាញព្រមានថាមូសប្រភេទនេះនឹងអាចបង្កវីរុសរាតត្បាត Ross River ដែលជាវីរុសមិនទាន់មានថ្នាំឬវ៉ាក់សាំងព្យាបាលបានឡើយ។
ទំហំមូសនេះធំប្រហែលកាក់ ២០ សេនឬធំជាងមូសធម្មតាប្រមាណ ៥ ដងឯណោះ ហើយចំណីរបស់វាច្រើនស៊ីសត្វដង្កូវ (Mosquito Larvae) ជាជាងការជញ្ជក់ឈាមមនុស្ស។ យ៉ាងណាមិញអាជ្ញាធរប្រចាំតំបន់ខាងលើបាននឹងកំពុងចាត់វិធានការទប់ស្កាត់យ៉ាងក្តៅគគុកដើម្បីបញ្ចៀសការរាតត្បាតណាមួយ។
អាជ្ញាធរបានខ្វាត់ខ្វែងប្រើយន្តហោះបាញ់ថ្នាំទប់ស្កាត់ពីលើអាកាសមក ប៉ុន្តែការទប់ស្កាត់បានប៉ុន្មានភាគរយឬអាចឆ្លងបែបណានោះ យើងនឹងរាយការណ៍ម្តងទៀតនៅពេលក្រោយ៕
ប្រភព៖ DailyMail