អស់​ពី​ចិន! ឥឡូវ​រក​ឃើញ​ផ្សារ​លក់​សត្វ​ប្រជៀវ ពស់ ស្វា​ក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ទៀត​ហើយ

ត្បិត​មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ តែ​មាន​ការ​ជឿជាក់​ទាំង​ស្រុង​ថា​ប្រភព​ដើម​នៃ​វីរុស​កូរ៉ូណា​គឺ​កើត​ចេញ​ពី​ផ្សារ​លក់​សត្វ​ព្រៃ​មួយ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ដែល​មាន​លក់​តាំង​ពី​សត្វ​ប្រជៀវ កណ្តុរ និង​ពពួក​សត្វ​គួរ​ឲ្យ​ខ្លាច​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​មក​ទល់​ពេល​នេះ​ផ្សារ​នោះ​ត្រូវ​បាន​បិទ​ទ្វារ​ហើយ។

Market 3 768x514

Market 2 768x513

យោង​តាម​សារព័ត៌មាន Daily Mail បាន​ចុះ​ផ្សាយ​ពី​ផ្សារ​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ផ្សេង​ទៀត​ក្នុង​ខេត្ត Northern Sulawesi នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ឲ្យ​ឈ្មោះ​ថា Tomohon Extrem Market។

My Post 2020 01 28T174941.708

ផ្សារ​នេះ​មាន​លក់​សត្វ​ជា​ច្រើន​មាន​តាំង​ពី​ស្វា ពស់ ប្រជៀវ សុនក និង​សត្វព្រៃ​មួយ​ចំនួន​ផ្សេង​ទៀត។ បុរស​វ័យ ៦៤ ឆ្នាំ​មួយ​រូប​មាន​ឈ្មោះ Alf Jacob Nisel បាន​មក​ទស្សនា​នៅ​ផ្សារ​មួយ​នេះ ហើយ​បាន​និយាយ​រៀបរាប់​ពី​សកម្មភាព​ដ៏​ឃោរឃៅ​ជា​ច្រើន​ដែល​អ្នក​លក់​ព្យាយាម​សម្តែង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

អំឡុង​ពេល​អ្នក​ជ្រើសរើស​ទិញ​នូវ​សត្វ​ណា​មួយ អ្នក​លក់​នឹង​ប្រើប្រាស់​ញញួរ​ឬ​ដុំ​បំណែក​ឈើ​ធំៗ វាយ​សម្លាប់​វា​ភ្លាមៗ​នៅ​នឹង​កន្លែង។

Market 1

យ៉ាងណាមិញ​លោក​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​សត្វ​ទាំង​នោះ​អាច​នឹង​បង្កើត​នូវ​ប៉ារ៉ាស៊ីត​ឬ​ចម្លង​នូវ​ជំងឺ​គ្រោះថ្នាក់​ណា​មួយ​ដល់​មនុស្ស។ ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​វីរុស​កូរ៉ូណា​ផង​នោះ អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ទទូច​ឲ្យ​អាជ្ញាធរ​នៅ​ឥណ្ឌូណេស៊ី​ប្រញាប់​ចាត់វិធានការ​និង​ធ្វើ​ការ​បិទ​ចោល​ផ្សារ​លក់​សត្វ​ព្រៃ​មួយ​នេះ​ជា​បន្ទាន់​ផង ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​នូវ​មេរោគ​ណា​មួយ​ផ្សេង​ទៀត៕

ប្រភព៖ Worldofbuzz