កាន់​តែ​ធ្ងន់ធ្ងរ! វីរុស Wuhan ផ្តាច់​ជីវិត​មនុស្ស ១០៦ នាក់ ​និង​ឆ្លង​ច្រើន​ជាង ៤ ០០០ ករណី​ហើយ

[ប៉េកាំង ២៨ មករា ២០២០]: តាម​សារព័ត៌មាន Channelnewasia ​បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២៨ មករា នេះ ដោយ​តួ​លេខ​អ្នក​ស្លាប់​ក្នុង​ប្រទេស​ចិន​ដោយ​សារ​ជំងឺ​កូរ៉ូណា​បាន​មាន​ការ​កើន​ឡើង​ដល់ ១០៦ នាក់​ហើយ បើ​ធៀប​នឹង​កាល​ពី​ម្សិលមិញ​មាន​ត្រឹម ៨១ នាក់​តែ​ប៉ុណ្ណោះ។

Http___com.ft.imagepublish.upp Prod Us.s3.amazonaws

5e2b0b7c62fa8115876c9507

ករណី​ជាក់លាក់ Confirmed Cases ដែល​បាន​ផ្ទុះ​ឡើង​ក៏​ប្រហែល​ជិត ១ ៣០០ ករណី​ផ្សេង​ទៀត ញាំង​ឲ្យ​ករណី​ជាក់លាក់​ទូទាំង​សកលលោក​បាន​ផ្ទុះ​ខ្លាំង​ដល់​ច្រើន​ជាង ៤ ០០០ ករណី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ ទី ២៨ មករា។

200127100729 Wuhan 0126 Beijing Mask Exlarge 169

0248_637157254913284410

CHINA HEALTH VIRUS

053_AR 20200123154357_KINQ1_A55I6075_154355970 900x540

គួរ​បញ្ជាក់​ថា​វីរុស​នេះ​ក៏​ទើប​តែ​ជ្រៀត​ចូល​មក​ដល់​ទឹកដី​ប្រទេស​កម្ពុជា តាម​រយៈ​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ទី ២៧ មករា​ម្សិលមិញ លើ​ជនជាតិ​ចិន​ហោះ​មក​ពី Wuhan មាន​វ័យ ៦០ ឆ្នាំ។

យ៉ាងណាមិញ​រដ្ឋាភិបាល​ប្រទេស​ចិន​កំពុង​សិក្សា​យ៉ាង​សកម្ម​និង​ព្យាយាម​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​បងប្អូន​ក្នុង​ស្រុក​ក៏​ចាំ​បាច់​ត្រូវ​តែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ថែម​ទៀត មិន​ថា​តែ​ការ​ប្រើប្រាស់​ម៉ាស និង​សម្អាត​អនាម័យ​ជា​ដើម៕

ប្រភព៖ Channelnewasia