ដំណឹង​ល្អ! ចិន​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ ព្យាបាល​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ម្នាក់​បាន​ជា​សះស្បើយ​ហើយ

គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ២៧ មករា ឆ្នាំ ២០២០ នេះ វីរុស​ផ្លូវ​ដង្ហើម​ថ្មី​កូរ៉ូណា​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ៨០ នាក់ និង​ឆ្លង​ដល់​មនុស្ស​ច្រើន​ជាង ២ ៣០០ ករណី។ យ៉ាងណាមិញ​តាម​គេហទំព័រ Star បាន​ចុះ​ផ្សាយ​ថា​ប្រទេស​ចិន​បាន​រក​ឃើញ​នូវ​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ហើយ។

FB_IMG_1580057548558

China Announces Its First Cured Patient From Wuhan Virus World Of Buzz 2 768x512

គណៈកម្មាធិការ​សុខាភិបាល​ក្រុង​សៀងហៃ​បាន​ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​ចេញ​ពី​ទីក្រុង Wuhan មាន​ឈ្មោះ Chen អាយុ​ ៥៦ ឆ្នាំ ភេទ ស្រី បាន​ជោគជ័យ​លើ​ការ​ជា​សះ​ស្បើយ​ដំបូង​គេ​បង្អស់​និង​បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ។

Download

Picture Uploaded To Social Media On January 25, 2020 By The Central Hospital Of Wuhan Show Medical Staff Attending To Patients, In Wuhan, China

តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​គឺ​បាន​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​វីរុស​ឆ្លង​ជ្រៀត​ចូល​ទៅ​កាន់​កោសិកា​ផ្សេង​ទៀត​នៅ​ក្នុង​តួ​ខ្លួន​របស់​អ្នក​ជំងឺ។ ថ្នាំ​ប្រភេទ​ "Nelfinavir" ឬមានឈ្មោះ Lopinavir និង Ritonavir (ប្រភេទថ្នាំគ្រាប់) ដែល​អត្ថប្រយោជន៍​របស់​វា​គឺ​អាច​កាត់​បន្ថយ​ការ​ផលិត​វីរុសចូល​ទៅ​ក្នុង​កោសិកា។

អ្នក​ជំងឺ​ឈ្មោះ Chen បាន​មក​ទទួល​ការ​ព្យាបាល​នៅ​ថ្ងៃ​ទី ១២ មករា ក្រោយ​មាន​រោគ​សញ្ញា​ក្អក​ផ្តាសាយ​នៅ​ថ្ងៃ​ទី ១០ មករា។ មក​ទល់​ពេល​នេះ​អ្នក​ស្រី​បាន​រួច​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ហើយ ក្រោយ​ទទួល​ការ​ស្កេន​ធ្វើ​តេស្ត​តាម​ម៉ាស៊ីន CT និង​តេស្ត​ឈាម​បញ្ជាក់​ពីរ​លើក​រួច​មក។

Coronavirus Wesleyan

Coronavirus

យ៉ាងណាមិញ​នេះ​គ្រាន់​តែ​ជា​ប្រភេទ​ថ្នាំ​ដែល​អាច​កាត់​បន្ថយ​ការ​ឆ្លង​ចូល​នៃ​វីរុស​ទៅ​កាន់​កោសិកា ពោល​អាច​ថា​ជា​សះស្បើយ​អំឡុង​ពេល​អ្នក​ឆ្លង​នៅ​កម្រិត​ដំបូងៗ ពោល​មិនមែន​ជា​ថ្នាំ​ឬ​វ៉ាក់សាំង​ចាក់​ផ្លូវការ ដែល​អាច​ធានា​បាន​ថា​វីរុស​កូរ៉ូណា​ត្រូវ​បាន​បង្ក្រាប​ ១០០ ភាគរយ​នោះ​ទេ៕​

ប្រភព៖ WorldOfBuzz