Update៖ ជំងឺរលាកសួតថ្មី បានធ្វើឱ្យមនុស្ស៤១នាក់ហើយបាត់បង់ជីវិត និងឆ្លងដល់បារាំង-ម៉ាឡេស៊ី
ជំងឺរលាកសួតថ្មីបង្កពីកូរ៉ូណាវីរុស បានសម្លាប់មនុស្ស ៤១នាក់ហើយ និងបានចម្លងទៅមនុស្សប្រមាណ ១២៨៧នាក់ នៅក្នុងប្រទេសចិន នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ នៅថ្ងៃនេះ ម៉ាឡេស៊ី រកឃើញជនជាតិចិន ៣នាក់ មានឆ្លងវីរុសកូរ៉ូណា និងកំពុងព្យាបាលនៅពេទ្យក្រុងកូឡាឡាំពួរ។
តួលេខអ្នកស្លាប់បានហក់ឡើងដល់៤១នាក់ បន្ទាប់ពីមានអ្នកជំងឺ១៥នាក់បន្ថែមទៀត បានស្លាប់នៅក្នុងទីក្រុងវូហាន ជាកន្លែងដែលផ្ទុះជំងឺនេះដំបូងគេ។
ជំងឺរលាកសួតថ្មី បានរាលដាលរហូតដល់ ៣០ខេត្ត ក្នុងប្រទេសចិន ក្នុងនោះទីក្រុងចំនួន ១៣ របស់ខេត្តហ៊ុយបេ ត្រូវបានរដ្ឋាភិបាលចិន បិទមិនឲ្យប្រជាជនធ្វើដំណើរចេញចូលឡើយ។ គួរបញ្ជាក់ថាខេត្តហ៊ូប៉ី ដែលគេស្គាល់ថាជាជម្រក និងប្រភពដ៏ធំរបស់កូរ៉ូណាវីរុស បច្ចុប្បន្នស្ថិតិនៃករណីឆ្លងមានដល់ទៅ ៧២៩ករណីឯណោះ។
ឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត យ៉ាងឆាប់រហ័សបំផុត
ឆ្លើយតបទៅការរាលដាលដ៏លឿនពីវីរុសអម្បូរជាមួយនឹងវីរុសសារស៍នេះ ក្រសួងសុខាភិបាលចិនបានសម្រេចសាងសង់សាលសម្រាប់ដាក់អ្នកជំងឺមួយដែលអាចដាក់អ្នកជំងឺប្រមាណ ១០០០នាក់។
យោងទៅតាមការចុះផ្សាយ វីរុសនេះបានពង្រីកខ្លួនដល់ប្រទេសអឺរ៉ុប ដែលនៅក្នុងនោះប្រទេសបារាំងរកឃើញ៣ករណី។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងនិយាយនៅយប់ថ្ងៃសុក្រ ថាករណីទីមួយរកឃើញនៅទីក្រុង Bordeaux និងពីរករណីទៀតរកឃើញនៅក្នុងទីក្រុងប៉ារីស។ រីឯនៅអាមេរិកវិញ មន្ត្រីសុខាភិបាលនិយាយថា ស្ត្រីម្នាក់មានអាយុ ៦០ ឆ្នាំនៅទីក្រុងឈីកាហ្គោ បានក្លាយជាអ្នកជំងឺទីពីរ នៅលើដីសហរដ្ឋអាមេរិក ដែលបានឆ្លងវីរុសថ្មី ខណៈមនុស្ស៥០នាក់សង្ស័យថាបានឆ្លង កំពុងត្រូវបានដាក់នៅដាច់ដោយឡែក ដើម្បីតាមដានស្ថានភាពសុខភាព។ ក្រៅពីនោះជំងឺរលាកសួតថ្មីបានរាតត្បាតដល់ប្រទេសជាច្រើនផ្សេងទៀតមាន ថៃ សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង វៀតណាម អូស្ត្រាលី នេប៉ាល់ និងកោះតៃវ៉ាន់៕
ជំងឺរលាកសួតថ្មីបង្កពីកូរ៉ូណាវីរុស បានសម្លាប់មនុស្ស ៤១នាក់ហើយ និងបានចម្លងទៅមនុស្សប្រមាណ ១៣០០ នាក់ នៅក្នុងប្រទេសចិន។
ក្នុងនោះមានប្រទេសផ្សេងៗដូចជា
China 1320 case
USA 2 case
Japan . 2 case
South Korea 2 case
Thailand 5 case
Vietnam 2 case
Singapore 3 case
Taiwan 3 case
Hongkong 5 case
Macao 2 case
Malaysia 3 case
Nepal 1 case
ប្រភព https://www.dailymail.co.uk/health/article-7926493/France-confirms-2-cases-virus-China-1st-Europe.html?ito=social-facebook&fbclid=IwAR20jHRV2KMxWzaLUsPS0A8WJftn1TyDDaNjvidr1qmmIryiP4IdfT-OeDo