ជាការពិតណាស់ សិល្បៈខ្មែរមានច្រើនបែបច្រើនទម្រង់ណាស់ ទាំងសិល្បៈចម្លាក់លើថ្ម ប្រាសាទ ឆ្លាក់លើដើមចេក និងក្រងធាងដូងជាដើម ដែលសុទ្ធសឹងតែជាស្នាដៃដ៏ប្រណីតរបស់ខ្មែរយើង តែស្ទើរតែបាត់បង់ទៅហើយ។
តែថ្មីៗនេះ មាននិស្សិតសាលារចនាមួយរូបបានបង្ហោះស្នាដៃរបស់ខ្លួន ដែលបានរៀបចំតែងលម្អនាបរិវេណសាលា ដែលត្រូវគេស្គាល់ថាជាសិល្ប:នៃការចាក់ធាងដូង ឬក្រងធាងដូងខ្មែរយើង ដែលកូនខ្មែរយើងមិនសូវបានស្គាល់ ឬបានដឹងឡើយ។
តាមរយៈគណនីហ្វេសប៊ុក Visal SK បានរៀបរាប់ថា៖ « នេះជាសិល្ប:នៃការចាក់ធាងដូងរឺ ក៏ក្រងធាងដូង
នេះជាការងារដែលខ្ញុំបានធ្វើកន្លងមក សប្បាយចិត្តនិងធ្វើវា😊❤️️ បើយើងមិនធ្វើវាទេវានិងបាត់បង់បន្តិចម្តងៗ។ ក្នុងនាមខ្ញុំជាកូនខ្មែរជំនាន់ក្រោយខ្ញុំចង់អភិរក្សអ្វីដែលជាមរតកបន្សល់ទុកពីដូនតាយើង🙏❤️️ »។
ដូច្នេះសូមកូនខ្មែរមេត្តាជយយចែករំលែកគ្នា ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងបានស្គាល់ ថានេះគឺជាសិល្បៈធាងដូងរបស់ខ្មែរយើង គូរតែនាំគ្នាអភិរក្ស និងថែរក្សាឱ្យបានគង់វង្សជាសម្បត្តិដ៏ថ្លៃថ្លារបស់ខ្មែរ៕