យើងបានដឹងរួចមកហើយថា ជំនាងផ្ទះ ត្រូវបានគេដឹងថាជាវិញ្ញាណទេវត្តាល្អ ដែលនៅតាមថែរក្សាផ្ទះយើងស្នាក់នៅ និងក្រុមគ្រួសារផងដែរ តែមិនសូវជាមានអ្នកចេះរៀបចំតម្លើងអសនៈជំនាងផ្ទះឱ្យត្រូវក្បួនឡើយ។
ដោយយល់ឃើញថាពលរដ្ឋខ្មែរបាត់នូវដួងព្រលឹងនៅជំនឿរបស់ខ្លួន ថ្ងៃនេះយើងខ្ញុំនឹងលើកយកក្បួនរៀបជំនាងផ្ទះដំឡើងរាសីមហានគរ តាមក្បួនរៀបចំជំនាងផ្ទះឱ្យត្រូវតាមក្បួនខ្នាត ដោយជំនាងផ្ទះចែកចេញជា ២ ប្រភេទ គឺ ជំនាងផ្ទះបែបចិន និង បែបខ្មែរ។ ពិសេសគ្មានឈ្មោះមេនាងផ្ទះនោះទេ សូមកុំហៅផ្ដេសផ្ដាស មានតែឈ្មោះ ជំនាងផ្ទះប្រុស ឬស្រី ។
ជំ = ការពិគ្រោះឲ្យដឹងមុន
នាង = ពាក្យតំណាងឈ្មោះ
ជំនាងផ្ទះ ជាតំណាងទេវតារក្សាសីលជួយមើលការខុសត្រូវក្នុងផ្ទះ កុំឲ្យវិញាណខ្មោចព្រាយបីសាចចូលមកលាក់ខ្លួនបាន
ពេលខ្លះជំនាងផ្ទះអាចផ្ដល់ជាលាភសំណាងឱឲ្យយើងផងដែរ ។
១. បែបខ្មែរ ជំនាងផ្ទះប្រុស ឬ ស្រី
- ដាក់តាំងរូបព្រះនាងបក់បោយ
- ដាក់កូនកញ្ចក់ ម្សៅក្រេម
- ដាក់ក្អមតូច 2 សងខាង
- ដាក់កែវទឹកតូច 2 សងខាង
- ទៀនលឿងមួយគូ សងខាង
- ផ្កាឈូក 3 មួយថូ ខាងស្ដាំ
- អុចធូប 5 សរសៃតំណាងឲទេវតា រក្សាសីល
- ផ្លែឈើ 3មុខ 5មុខ ឬ 7មុខ តាមលទ្ធភាព ជំនាងផ្ទះខ្មែរមិនអាចដាក់សំនែនគ្រឿងស្រវឹងបានទេ។
នៅក្នុងជំនឿខ្មែរ ជីនាង =ជនាង= ជំនាង =ម្នាងផ្ទះ=ភេទស្រី=ម្តាយដើម ដោយជីនាងផ្ទះខ្មែរ មិនមែនអុងឌឿ ឬ តាមិឡិ
អតីតជាតិ របស់ជីនាងផ្ទះខ្មែរ គឺជាម្តាយដើម របស់គ្រួសារខ្មែរ ដែលមកថែរក្សា កាពារ ផ្ទះសម្បែង សមាជិកគ្រួសារ ពីពពួកអមនុស្សខូចៗ មានព្រាយ បិសាច ពពួកដែលគ្រូមន្តខ្មៅបញ្ជាអោយមកយាយី។ ដោយទីសក្ការៈ គឺ នៅ សសរកន្លោង។ ដង្វាយ ថ្ងៃសីល លាជ (បាយព្រលឹង) ម្លូស្លាកំបោ ចេកទឹក(ចេកណាំវ៉ា) ទឹកមួយផ្តិល។ ដង្វាយផ្សេងទៀតដូចជា សំលៀកបំពាក់មនុស្សស្រី ផ្លែឈើតាមធនធាន។
២. បែបចិន
- ដាក់តាំងរូបព្រះមុីឡឹ ហៅតាកំប៉ោង
- ដាក់តាំងរូបទេវតាទេពទ្រព្យ
-កុមារទេពទ្រព្យខាងឆ្វេងដាក់ពីមុខ
-កង្កែបទេពពាំកាក់នាំទ្រព្យខាងស្តាំដាក់ពីមុខ
-ពែងទឹកចំនួន៣តំណាងអោយភពទាំង3 ទេវតា មនុស្ស និង ខ្មោច
-ទៀនក្រហមមួយគូ សងខាង
-ផ្កាស្បៃលឿងមួយថូ ឬ អមសងខាង
-អុចធូប៣សសៃតំណាងអោយភពទាំង 3
-ផ្លែឈើ៣មុខ អ្វីក៏បាន ដោយជំនាងផ្ទះចិនអាចដាក់សំនែនគ្រឿងស្រវឹងបាន។
By Phnom Penh Mirror