គូស្នេហ៍ដែលមិនសូវឈ្លោះគ្នា ងាយនឹងបែកបាក់គ្នាជាង គូស្នេហ៍ដែលតែងតែឈ្លោះគ្នាមិនលស់ពេល

និយាយចំពោះពាក្យថាសង្សារ គ្មានគូស្នេហ៍ណាដែលថាមិនធ្លាប់ឈ្លោះគ្នានោះឡើយ អ្នកខ្លះទៀត ឈ្លោះគ្នាឡើងខ្ជិលទៅហើយ តែនៅតែមានរឿងឱ្យឈ្លោះ ជួបមុខពេលណាគឺឈ្លោះ តែបើមិនបានជួបគ្នានោះ បែរជានឹកនាដល់គ្នាស្ទើរតែដាច់ខ្យល់ម្ខាងៗ។

82144129_178500926686056_8448508908149932032_n

អ្នកខ្លះទៀតតែងនិយាយថា ជាសង្សារនឹងគ្នា ទាល់តែឈ្លោះគ្នាខ្លះទើបស្នេហាមានន័យ មានឱជារស បើមិនឈ្លោះគ្នាទេ ស្នេហាហ្នឹងហាក់ដូចជាសោះកក្រោះណាស់ តើជាការពិតមែនទេ? ត្រូវហើយ តាមដែលដឹងកន្លងមកនេះ គូស្នេហ៍ដែលកាន់តែឈ្លោះគ្នា គឺកាន់តែស្រឡាញ់គ្នា បាត់គ្នាមិនបាន ចំណែកឯគូដែលមិនសូវឈ្លោះគ្នាសោះ បែរជាងាយនឹងបែកបាក់គ្នាទៅវិញ តួយ៉ាងដូចជា ឈ្លោះគ្នាតែម្ដង ក៏អាចបែកគ្នាបានដែរ តើវាអាចមកពីអ្វី?

82198819_869435483474696_2435537518175715328_n

ជាការពិត មនុស្សដែលមិនសូវឈ្លោះគ្នា គឺមកពីគេព្យាយាមទ្រាំ ទ្រាំដោយសារតែមិនចង់មានបញ្ហា មិនចង់មានការទាស់ទែងគ្នា តែដូចដែលដឹងហើយថា ការទ្រាំអត់ធ្មត់របស់មនុស្សគឺមានដែនកំណត់ គ្មាននរណាម្នាក់ អាចទ្រាំបានរហូតឡើយ ដូច្នេះហើយ បើមនុស្សម្នាក់ៗព្យាយាមនៅស្ងៀម បៀមជាប់នូវបញ្ហា ព្រោះតែមិនចង់ឈ្លោះគ្នានោះ នៅពេលដែលគេទ្រាំលែងបាន ការអត់ធ្មត់ដល់ដែនកំណត់ នោះគេនឹងដើរចេញយ៉ាងស្ងៀមស្ងាត់ ដើរចេញដោយមិនឈ្លោះសូម្បីតែមួយម៉ាត់ ចុងក្រោយ សល់ត្រឹមពាក្យថា​ " ខ្ញុំហត់ហត់ហើយ ខ្ញុំទ្រាំលែងបានហើយ ខ្ញុំមិនអាចបន្តទៅមុខបានទៀតទេ ... " ។

82859121_4103643979661040_8708188171373903872_n

ការឈ្លោះគ្នា ការរករឿងគ្នា មិនមែនជារឿងល្អសម្រាប់ដៃគូទេ តែការដែលទ្រាំលាក់បាំងអារម្មណ៍ ទ្រាំបៀមការឈឺចាប់ និងអារម្មណ៍ថ្នាំងថ្នាក់ដាក់គ្នា ក៏រឹតតែមិនមែនជាដំណោះស្រាយដ៏ល្អដែរ។​ សម្រាប់គូស្នេហ៍ មិនថាមានរឿងអ្វីក៏ដោយ កុំចេះតែឈ្លោះគ្នាពេក ក៏កុំព្យាយាមលាក់លៀមគ្នាពេក ធំៗអស់ហើយ ត្រូវចេះគិត ចេះនិយាយ ប្រឈមមុខនឹងការពិត​ដោះស្រាយគ្នា ប្រាប់គ្នាត្រង់ៗ កុំព្យាយាមលាក់។ មនុស្សពីរនាក់អាចរស់នៅជាមួយគ្នាបាន មិនមែនព្រោះតែការចេះទ្រាំនឹងគ្នាទេ តែជាការចេះប្រឈមមុខ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក៕

82955822_169916824389336_6088307487168004096_n (1)

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ