សម័យនេះក្តីស្រលាញ់ជាច្រើនបានកើតឡើងមិនចាំបាច់តែមនុស្សពីរនាក់នៅជិតគ្នាឬក្បែរគ្នារាល់ថ្ងៃ ប៉ុន្តែខ្លះស្រលាញ់គ្នាឆ្លងខេត្ត រហូតដល់ខ្លះឆ្លងប្រទេសទៀតក៏មាន។
ភាពស្មោះត្រង់រវាងគ្នានឹងគ្នា គឺជាកត្តាសំខាន់បំផុតដែលញាំងឲ្យការស្រលាញ់ដៃគូដែលនៅឆ្ងាយ ឬយើងនិយមហៅ Long Distance Relationship អាចឈានទៅរកភាពជោគជ័យណាមួយក្នុងថ្ងៃខាងមុខ។ ប៉ុន្តែក៏មានសញ្ញា ២ ដែលអាចបង្ហាញជាក់ច្បាស់បំផុតថាដៃគូម្ខាងទៀតកំពុងកោសរូសរកផ្លូវចង់បែកហើយ៖
គេលែងសូវអើពើនឹងអ្នក
មិនថាតែការផ្ញើសារ (Text) ឬ Call សួរនាំសុខទុក្ខពីនេះពីនោះ ឬសួរថាអ្នកញាំបាយហើយឬនៅ ចូលគេងឬនៅ គេលែងសូវសួរអ្នកញឹកញាប់ដូចមុនទៀតហើយ។
បង្កើតនូវលេសចំពោះរឿងដែលមិនចាំបាច់
អ្នកដែលមានបំណងក្បត់ចង់បែកផ្លូវជាមួយអ្នក គេតែងមានលេសរឿងនេះរឿងនោះឥតឈប់ ទោះពេលខ្លះរឿងបន្តិចបន្តួចក៏ព្យាយាមបង្កើតឲ្យជាបញ្ហាធំ ឬថាលេសអ៊ីចេះអ៊ីចុះឲ្យអ្នកចាប់ផ្តើមមានការអាក់អន់ចិត្តច្រើន និងហត់នឿយនឹងការបន្តស្នេហាបែបនោះតទៅទៀតដែរ៕
រក្សាសិទ្ធក្នុងស្រុក