ទន្ទឹមនឹងពិភពលោកកំពុងមានភាពជ្រួលច្របល់ជាមួយនឹងវីរុស H1N1 និងផ្តាសាយអេ (Influenza A) មនុស្សជាច្រើនបានព្យាយាមបរិភោគទឹកមួយថ្ងៃៗមិនចេះតិចកែវ ដោយគិតថាវាអាចនឹងជួយទប់ស្កាត់ការឆ្លងរាតត្បាតនូវវីរុសនោះបាន។
ប៉ុន្តែតើអ្នកជឿទេការផឹកទឹកច្រើនពេកអាចបណ្តាលឲ្យស្លាប់បាននោះ? ជារឿងរ៉ាវច្បាស់ការដែលចែករំលែកនៅក្រសួងមន្ទីរសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបានណែនាំឲ្យពលរដ្ឋកុំសម្រុកផឹកទឹកច្រើនពេក ព្រោះអាចបណ្តាលឲ្យកើតជំងឺម្យ៉ាងមានឈ្មោះថា 'Hyponatremia' ដែលគេនិយមហៅថា ពុលទឹក។
ជំងឺ Hyponatremia គឺកើតឡើងនៅពេលដែលកម្រិតជាតិសូដ្យូមក្នុងខ្លួនធ្លាក់ទាប ដោយសារមានសារធាតុរាវចូលលើសច្រើនពេក។ កំណត់សញ្ញានៃការកើតជំងឺនេះគឺមានដូចខាងក្រោម៖
ប្រភពដដែលបានសង្កត់ធ្ងន់ថា Hyponatremia ក៏អាចនឹងបណ្តាលឲ្យមនុស្សបាត់បង់ជីវិតទៅបានផងដែរ ហើយជាទូទៅក្រសួងបានណែនាំឲ្យអ្នករាល់គ្នាគួរបរិភោគទឹកត្រឹមចន្លោះពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃគឺល្អបំផុតហើយ៕
ប្រភព៖ Worldofbuzz