មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​ខ្ញុំ​ដើរ​ចេញ​ពី​អ្នក ទាំង​ដែល​អ្នក​គ្មាន​ហេតុផល​អ្វី​ត្រូវ​ឲ្យ​ខ្ញុំ​បន្ត​នៅ​ត​ទៅ​ទៀត​នោះ

មិន​បាច់​ភ្ញាក់ផ្អើល​ទេ​បើ​សុខៗ​អ្នក​លែង​ក្លាយ​ជា​មនុស្ស​ដំបូង​ដែល​ខ្ញុំ​តែងតែ​ប្រាប់​មិន​ថា​តែ​រឿង​ល្អ​ឬ​រឿង​អាក្រក់​ណា​មួយ។ អ្នក​ទេ​ធ្លាប់​ជា​អ្នក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ថា​ពេល​ណា​ខ្ញុំ​ត្រូវ​ការ​អ្នក​បំផុត តែ​មិន​ធ្លាប់​លេចចេញ​វត្តមាន​របស់​អ្នក ហើយ​បង្រៀន​ឲ្យ​ខ្ញុំ​រង់ចាំ​អ្នក​រហូត​មិន​លេចចេញ​សូម្បី​តែ​ស្រមោល។

80041931_124978048994448_8309259752425325631_n

79601071_154767539147884_660347045454307099_n

ក៏​មិន​បាច់​ភ្ញាក់ផ្អើល​ដែរ ដែល​ពេល​នេះ​ខ្ញុំ​ចាប់​ផ្តើម​ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​ខ្វល់​ពី​ខ្ញុំ​ច្រើន​ជាង​ចំណាយ​ពេល​ជាមួយ​អ្នក។ អ្នក​ដូច​គ្នា​ដែល​បាន​បង្រៀន​ខ្ញុំ ព្រោះ​រាល់​ពេល​ខ្ញុំ​ត្រូវការ​អ្នក ចង់​ឲ្យ​អ្នក​ស្តាប់​រឿង​សោកសៅ​របស់​ខ្ញុំ ឬ​ចំណាយ​ពេល​នៅ​ក្បែរ​ខ្ញុំ គឺ​អ្នក​តែងតែ​ទុក​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។

76789936_601614900607501_3699483633197118965_n

អ្នក​មិន​ចាំ​សូម្បី​តែ​រឿង​តូចតាច​ដែល​សំខាន់ៗ​បំផុត​សម្រាប់​ខ្ញុំ មិន​ធ្លាប់​សូម្បី​តែ​សួរនាំ​ពី​អារម្មណ៍​របស់​ខ្ញុំ ទាំង​ដែល​មិត្តភក្តិ​គ្រួសារ​របស់​ខ្ញុំ​បាន​ព្យាយាម​គាំទ្រ​ខ្ញុំ​នៅ​ពេល​ដែល​គ្មាន​អ្នក។ បែប​នេះ​គឺ​អ្នក​ផ្ទាល់​បាន​បង្រៀន​ឲ្យ​ខ្ញុំ​រៀន​រស់នៅ​ដោយ​គ្មាន​អ្នក ហើយ​មើល​ឃើញ​នៅ​មនុស្ស​ដែល​បារម្ភ​និង​ស្រលាញ់​ខ្ញុំ​ពិត​ប្រាកដ។

5e1ee565b09d5_1579083060_medium

ជា​ចុង​ក្រោយ​ក៏​មិន​បាច់​ភ្ញាក់ផ្អើល​នោះ​ដែរ ដែល​ខ្ញុំ​បាន​ដើរ​ចេញ​ពី​ជីវិត​របស់​អ្នក​នៅ​ថ្ងៃ​នេះ ព្រោះ​អ្នក​មិន​ធ្លាប់​បាន​ផ្តល់​មូលហេតុ​សមប្រកប​ណា​មួយ នឹង​ធ្វើ​ឲ្យ​បេះដូង​ខ្ញុំ​ព្រម​បន្ត​នៅ​ជាមួយ​អ្នក​ឡើយ៕

ក្នុងស្រុករក្សាសិទ្ធ