ជាតិសាសន៍ខ្មែរ ជាជាតិសាសន៍មួយដែលមានភាពឆ្លាតវៃ និងពូកែច្នៃប្រតិដ្ឋខ្ពស់ណាស់តាំងពីសម័យបុរាណកាលមក នេះបើយោងទៅតាមសិល្បៈច្នៃលើជញ្ជាំងប្រាសាទ និងឧបករណ៍ប្រើប្រាស់នានា គឺសុទ្ធតែមានក្បាច់ក្បូររចនាល្អពិចិត្រ រហូតក្លាយជាសម្បត្តិបេតិកភណ្ឌ និងទទួលស្គាល់ពីពិភពលោកផងដែរ។
ហើយថ្មីៗនេះដែរ ស្នាដៃកូនខ្មែរនៅក្នុងការច្នៃប្រតិដ្ឋថ្មីមួយផ្សេងទៀត បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាខ្លាំង នោះគឺការច្នៃគ្រឿងអលង្ការធ្វើពីស្ពាន់ចេញពីសម្បកគ្រាប់កាំភ្លើង មើលទៅពិតជាមានភាពប្លែកថ្មី និងស្រស់ស្អាតគួរឱ្យសរសើរមែនទែន ថែមទាំងជួយថែរក្សាបរិស្ថានយករបស់អត់ប្រយោជន៍ដែលគេលែងប្រើការទៅបោះចោល យកមកច្នៃជារបស់ប្រើប្រាស់ឡើងវិញយ៉ាងមានប្រយោជន៍។
គ្រឿងអលង្ការ ដែលកែច្នៃដោយស្នាដៃកូនខ្មែរពីសម្បកគ្រាប់កាំភ្លើងមួយនេះ ពិតជាមើលទៅគួរឱ្យចាប់អារម្មណ៍ ដោយមើលទៅដូចជារបស់មានតម្លៃ ថ្លៃថ្នូរ ទាក់ភ្នែក ជាពិសេសរាល់គ្រឿងអលង្ការដែលច្នៃចេញជា ស្នៀតសក់ ក្រវិល ខ្សែ-ក ខ្សែដៃ និងចិញ្ចៀន សុទ្ធតែមានបង្កប់នូវអត្តសញ្ញាណជាតិ មានជារូបផ្កាច័ន្ទ ផ្ការំដួល និងក្បាច់រចនាពិសេសទៀតផង ។
រាល់គ្រឿងអលង្ការ ស្ពាន់ធ្វើពីសំបកគ្រាប់កាំភ្លើង រចនាម៉ូតដោយស្នាដៃកូនខ្មែរ រំលេចពីអត្តសញ្ញាណជាតិខ្មែរមួយនេះ ត្រូវបានតាំងងបង្ហាញ និងដាក់លក់នៅក្នុងហាងគ្រឿងអលង្ការ និងត្បួងធម្មជាតិមួយកន្លែង ដោយការបង្ហោះរូបផ្សព្វផ្សាយបានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ និងទិញយកទៅប្រើប្រាស់ក្នុងការលម្អយ៉ាងច្រើនផងដែរ។
គួរឱ្យដឹងផងដែរថា គ្រឿងអលង្ការដែលធ្វើពីស្ពាន់ច្នៃពីសម្បកកាំភ្លើងមួយនេះ មានលក់់នៅហាង លំអរចន្ទ័ធីត្តា ដែលអាចទំនាក់ទំនងសាកសួរព័ត៌មាន និងទិញបាន តាមរយៈលេខទូរស័ព្ទ 086 50 50 87 / 090 47 22 45 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ លំអរចន្ទ័ធីត្តា