តាមសារព័ត៌មាន Oriental Daily បានឲ្យដឹងថាក្រសួងសុខាភិបាលរបស់តៃវ៉ាន់ ទម្លាយចេញនៅរបាយការណ៍កាលពីឆ្នាំ ២០១៤ ដែលកាលនោះគឺជំងឺមហារីកសុដន់ជាជំងឺដែលមានតួលេខកើតឡើងខ្ពស់បំផុត។
មានអ្នកជំងឺដែលជាស្រ្តីច្រើនជាង ១០ ០០០ នាក់បានកើតជំងឺមហារីកសុដន់ ហើយភាគច្រើនគឺពួកគេជាស្រ្តីដែលទើបអស់រដូវឬខ្លះមុនអាយុ ៤០ ឆ្នាំ។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយកន្លែងនៅតៃវ៉ាន់លោក Zheng បាននិយាយថាស្រ្តីក្រោមអាយុ ៤០ ឆ្នាំភាគច្រើនដែលកើតជំងឺមហារីកសុដន់គឺដោយសារទម្លាប់បរិភោគអាហារក្តៅៗដែលទិញយកមកដោយច្រកថង់ប្លាស្ទិកឬកែវបា្លស្ទិក ដូចជាទឹកស៊ុបក្តៅៗ តៅហ៊ូ ឬអាហារចំណីចំណុកផ្សេងទៀតជាដើម។
លោកបានសង្កត់ធ្ងន់ទៀតថានៅតំបន់អឺរ៉ុបភាគច្រើននៃស្រ្តីដែលកើតជំងឺនេះគឺច្រើនក្រោយអស់រដូវ តែនៅតៃវ៉ាន់ផ្ទាល់ (ប្រទេសក្នុងតំបន់អាស៊ី) ភាគច្រើនអាយុតិចជាង ៣៥ ឆ្នាំ មាន ៦ ទៅ ៩ ភាគរយដែលកើតជំងឺមហារីកសុដន់។
សារនេះសុំផ្តាំផ្ញើនិងជួយ Share ទៅកាន់ប្អូនស្រី បងស្រី ឬម្តាយរបស់យើងឲ្យបានដឹងនិងជៀសវាងទាំងអស់គ្នាផង ព្រោះក្រៅពីមហារីកសុដន់ក៏អាចបង្កជំងឺដទៃទៀតដែរ ពេលបរិភោគអាហារក្តៅដោយប្រើប្រាស់ថង់ប្លាស្ទិកអីអ៊ីចឹង៕
ប្រភព៖ Worldofbuzz