ភ្នំពេញ ៖ ក្រោយពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនារីម្នាក់ដែលជាភេទទី៣មានវ័យ៥០ឆ្នាំ ត្រូវបានជនសង្ស័យមិនស្គាល់មុខ ស ម្លាប់ នៅក្នុងផ្ទះបុរីក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប្លន់យកគ្រឿងអលង្ការអស់ជាច្រើន។
ក្រោយពីមានចុះស្រាវជ្រាវពីទីតាំងកើតឡើងពីកម្លាំងសមត្ថកិច្ចមិនយូរមិនឆាប់ក៏ប្រទះនូវជនសង្ស័យម្នាក់ ដែលជាម្តាយរបស់តារាចម្រៀងបោះសម្លេង ពេជ្រសូលីកាទៅវិញ។
ដោយជនសង្ស័យឈ្មោះ ស៊ឹម ស្រីនាង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ថែមទាំងមានការធ្វើត្រាប់តាមហេតុការណ៍ដែលបានកើតឡើង ដោយជនរងគ្រោះត្រូវបាន ស ម្លាប់ដោយថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើ ៕