ចំពោះអ្នកដែលជិតស្លាប់ មិនថាតែជនជាតិខ្មែរ និងបរទេសទេ ត្រូវបានគេបកស្រាយស្ទើរតែដូចៗគ្នាថា ពួកគេបានមើលឃើញព្រលឹងអរូបី ដែលមនុស្សទូទៅមើលមិនឃើញ ដោយការមើលឃើញព្រលឹងមនុស្សអរូបីនេះត្រូវបានគេដឹងថាជាពពួកយមទូត មកទទួលព្រលឹងទៅឋានផ្សេងមួយទៀត។ ដោយការបកស្រាយមើលឃើញព្រលឹងនេះត្រូវបានឱ្យដឹងចំពោះមនុស្សដែលជិតស្លាប់ តែមានសំណាងរួចពីស្លាប់វិញ។
តែថ្មីៗនេះអ្នកវិទ្យាសាស្រ្តបែរជាបកស្រាយខុសពីអបិយជំនឿនេះទៅវិញ ដោយអ្នកវិទ្យាសាស្ត្របានឱ្យដឹងថាព្រលឹងមនុស្សអរូបីដែលអ្នកជិតស្លាប់បានឃើញ វាមិនមែនជាព្រលឹង ឬវិញ្ញាណឡើយ តែបែរជាមនុស្សភពក្រៅដែលមានវិទ្យាសាស្ត្រជឿនលឿនជាងមនុស្សលើផែនដីទៅវិញ។
ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកឡើងយកការបកស្រាយនៃជំនឿនេះ ទាំងស្រុកតាមផ្នែកវិទ្យាសាស្រ្តតាមរយៈការបង្ហោះសារពីគណនី Wong Sophal នៅលើគ្រុប Cambo Space អវកាស និងវិទ្យាសាស្ត្រ ដែល « ក្នុងស្រុក » សូមធ្វើការដកស្រុងដូចខាងក្រោមនេះ ៖
"មនុស្សមិនមែនជារបស់ផែនដីនេះទេ, ហេតុការណ៍មុនពេលស្លាប់ មនុស្សរមែងឃើញស្រមោលខ្មៅមួយ រឺលើសពីមួយមកទទួលយកទៅ(ទៅទីណាមួយ) អាចជាការមកយកវិញ្ញាណបរិសុទ្ធពីរាងកាយដែលបាននៅបណ្តោះអាសន្នបំពេញសិល៍។ " "Human are not belong to this Earth but from extraterrestrial, human being here just a trail of forming pure soul to send back to origin home" វាអាចជាការរស់នៅប៉ែកភព(Dimension) រឺក្នុងចក្រវាឡតែមួយដែលស្ថិតនៅរាប់រយពាន់ រឺលានឆ្នាំពន្លឺពីយើង។
តាមការស្រាវជ្រាវក្នុងរដ្ឋ Florida និងចំពោះខ្ញុំផ្ទាល់មានពិសោធន៍អំពីរូបភាពភាវៈមួយ រឺមួយក្រុមរមែងមកក្បែររាងកាយមនុស្សស្លាប់ រឺមនុស្សជិតស្លាប់រមែងបានឃើញពួកនោះក្នុងរូបភាពស្រមោលខ្នៅ ដែលជួនកាលហុចដៃមកទទួល ជួនកាលនិយាយលួងឲ្យកាត់ចិត្តចាកចេញទៅ.....
សំរាប់កិច្ចការស្រាវជ្រាវរបស់បុគ្គលិកចិត្តវិទ្យា រូបវិទ្យា និងវិញ្ញាណវិទ្យានៃរដ្ឋFlorida ពួកគេបានសន្មតឮថាពីជាមានហេតុការណ៍បែបនោះមែន ក្រោយធ្វើការស្រង់មតិយោបល់ពីមនុស្សដែលរួចពីសេចក្តីស្លាប់ និងអ្នកជិតស្លាប់ តាមកាយវិការនិយាយស្តីជាមួយអ្វីម្យ៉ាងជាមួយភាវៈដែលយើងមើលមិនឃើញ និងអ្នកខ្លះបានរៀបរាប់ពីហេតុការណ៍នោះក្រោយពួកគេបានរួចខ្លួនពីសេចក្តីស្លាប់។
ដូចគ្នានឹងអ្វីដែលខ្ញុំពិសោធន៍ផ្ទាល់ ខ្ញុំបានជួបផ្ទាល់ ឃើញផ្ទាល់នូវសកម្មភាពមនុស្សជិតស្លាប់ ហើយបរិយាថា "អ្នកណាគេនៅមាត់បង្អួច មានគ្នា២ ៣នាក់" ដែលខ្ញុំមិនបានឃើញទាល់តែសោះ! បន្ទាប់មក ខ្ញុំឃើញគាត់ចាប់ផ្តើមញញឹម ហើយលើកដៃបន្តិច រួចក៏ផុតដង្ហើមទៅ។
ដូចគ្នានឹងហេតុការណ៍នៅផ្ទះផ្សេងៗដែលមានមនុស្សជិតស្លាប់បែបនេះ មានទងខ្លះបានដេញជេរស្តីផង ក្រោយឮអ្នកឈឺនោះស្រែកថា"គេមកយកហើយៗ"...
ក្រោយមកខ្ញុំបានដាក់ការសង្ស័យយ៉ាងច្រើនពីរឿងនេះ រហូតស្វែងរកអត្ថបទដែលពាក់ព័ន្ធ រហូតឈានចូលវិទ្យាសាស្ត្រទើបខ្ញុំប្រែសន្មតថា មិនមែនខ្មោច "ព្រាយឯណាទេ" គឺក្រុមភាវៈមួយមកពីភពផ្សេង ដែលមានឋានជាក់លាក់ រួចមកយកព្រលឹងវិញ្ញាណដែលស្រង់ចេញពីរាងកាយមនុស្ស(ឧត្តមសត្វ ដែលមានហ្សែនរបស់បុព្វបុរសឧត្តមព្រះ) យកទៅទីស្ថានណាមួយ។
ជាមួយបច្ចេកវិទ្យារបស់ភាវៈទាំងនោះ មនុស្សមិនអាចមានឧបករណ៍អ្វីយកមកឆ្លុះ រឺបង្ហាញឲ្យឃើញនោះពីវត្តមានរបស់ពួកគេបាននោះទេ។ តែបើអ្នកដែលមានសមាធិ យល់ដឹងពីសាសនាចំណាស់ខ្លះ អាចមើលដឹងដោយសង្គេតហេតុការណ៍ ហើយយកមកពិចារណាក្នុងសមាធិ ទើបអាចឃើញ និងយល់បាន។
ផែនដីនឹងអាចរលាយ ស្របពេលភពជាច្រើនកំពុងត្រូវបានសាងសង់ឡើងគ្រប់ទីកន្លែងនៃអវកាស។ មនុស្សដែលស្លាប់ គឺស្លាប់ត្រឹមរាងកាយប៉ុណ្ណោះ តែចិត្ត និងវិញ្ញាណមិនបានស្លាប់ទេ ការកើតវិញនៅឋានណាមួយ គឺជារឿងពិត៕
"From body A to body B, it just a transferred of conscious which we call soul. Only extraterrestrial race can have device to store and restore our conscious to new body"៕
ប្រភព និងរក្សាសិទ្ធពីប្រភពដើម៖ Wong Sophal