អូស្ត្រាលី : ក្រោយពីអណ្តាតភ្លើងឆេះព្រៃដ៏សន្ធសន្ធៅឆាបឆេះនឹងបានឆក់យកជីវិតសត្វព្រៃនិងមនុស្ស បើគិតមកត្រឹមថ្ងៃនេះ យ៉ាងហោចណាស់ អណ្តាតភ្លើងជាង ១៣០ កន្លែងកំពុងឆាបឆេះក្នុងរដ្ឋ New South Wales និង Victoria ។
គ្រប់គ្នាបានគិតថានេះជាធម្មជាតិតែប៉ុណ្ណោះដែលបណ្តាលអោយមានភ្លើងឆេះនេះ តែដោយយោងតាមសារព័ត៍មាន dailymail បានឲ្យដឹងថា បុរសដែលរស់នៅ រដ្ឋញូវសាវែល ម្នាក់ដែលរងការចោទប្រកាន់ពីការឆាបឆេះអគ្គិភ័យដែលឆាបឆេះដោយអគ្គិភ័យមួយនេះ។ លោក Michael Truong មានអាយុ ៣៦ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ត្រូវបានចាប់ខ្លួន ខណៈពេលដែលលោកព្យាយាមរត់គេចខ្លួន ដែលមានចម្ងាយ ប្រហែល ២០គីឡូម៉ែត្រពីកន្លែងដែលភ្លើងឆេះព្រៃនោះ។
មូលហេតុដែលឈានចូលចាប់ខ្លួនបុរសម្នាក់នេះព្រោះតែ Michael Truong ត្រូវបានសង្ស័័យដោយអ្នកស្រុករស់នៅទីនោះ និងមានភ័ស្តតាងត្រឹមត្រូវមួយចំនួនទៀតគឺឡានរបស់លោកត្រូវបានប្រធានក្រុមពន្លត់អគ្គីភ័យប្រទះឃើញនៅក្នុងតំបន់ព្រៃនោះ ៕