ការជិះទូកលេងកម្សាន្តលើដងទន្លេពេលនេះបានក្លាយទៅជាកន្លែងពេញនិយមនៃអ្នកទេសចរណ៍ជាតិ និងអន្តរជាតិដើម្បីលំហែអារម្មណ៍នាពេលសម្រាក ជាមួយបរិយាកាសត្រជាក់ត្រសៀកៗពីទឹកទន្លេ ថែមទាំងអាចមើលថ្ងៃលិចគួរជាទីគយគន់ផងដែរ ដោយទូកទេសចរណ៍ដែលកំពុងតែពេញនិយមនោះគឺ « ទូកកម្សាន្តអូខេឡៃ »។
ទូកកម្សាន្តអូខេឡៃ គឺជាក្រុមហ៊ុនដឹងភ្ញៀវទេសចរមួយ ដែលមានទូកចំនួន៣ សម្រាប់ជូនភ្ញៀវកម្សាន្ត នៅតាមដងទន្លេ ដែលទូកទី១ ធ្វើជាអាហារដ្ឋានចតនៅច្រាំង បម្រើសេវាកម្មអាហារ រួមជាមួយនឹងភេសជ្ជៈ ការប្រគំតន្រ្តី និងមានឌីជេ ឯទូកទី២ និង ទី៣ សម្រាប់ដឹកភ្ញៀវជិះកម្សាន្តមើលថ្ងៃលិច គយគន់ទេសភាពទីក្រុងគួរឱ្យរីករាយសប្បាយចិត្ត។
-ទូកទី១ មិនចេញដំណើរទេ ចតនៅមាត់ច្រាំងរងចាំបម្រើសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ ចាប់ពីម៉ោង ៥កន្លះល្ងាច ដល់ម៉ោង២ភ្លឺ ។
-ទូកទី២ និង ទី៣ ចេញដំណើរម៉ោង ៥ និង ៣០នាទី រៀងរាល់ពេលល្ងាច ជិះតាមដងទន្លេរហូតដល់ម៉ោង ៧ យប់ ទើបត្រលប់ចូលច្រាំងវិញ ដោយសំបុត្រសម្រាប់ខ្មែរម្នាក់ តម្លៃ ៣ដុល្លារ ផ្តល់ជូនភេសជ្ជៈ១កំប៉ុង និង ភ្ញៀវបរទេស ៨ដុល្លារ ផ្តល់ជូនសាំវិច និង ភេសជ្ជៈមួយកំប៉ុងផងដែរ ក្រៅពីនេះ ក៏មានអាហារ និង ភេសជ្ជៈសម្រាប់ភ្ញៀវកម្ម៉ង់នៅលើទូកផងដែរ ។
ក្រៅពីការជិះទូកកម្សាន្តលើដងទន្លេលំហែកាយ ទូកនេះក៏មានរៀបចំកម្មវិធីជប់លៀង ខួបកំណើត ជប់លៀងបុគ្គលិក និង កម្មវិធីផ្សេងៗជាច្រើនទៀត ជាមួយនឹងសេវាកម្មល្អ បរិយាកាសល្អ និងមានតម្លៃសមរម្យ។
គួរឱ្យដឹងផងដែរថា ទូកកម្សាន្តអូខេឡៃ ស្ថិតនៅកំពង់ចម្លង អរិយក្សត្រខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ាណា ជិតសណ្ឋាគារ ណាហ្គាវើល ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខ ទូរសព្ទ ០៧០ ៨៨ ៣០ ៤៧ /០១៦ ៣២៥ ៤៩៦ /០១៧ ៩៦៨ ៦៦១ ៕