បើខ្លាចកុំអាន! តុក្កតាម៉ាឡាកាំងមួយនេះ ​កាន់តែសម្លឹងមើល កាន់តែព្រឺក្បាល ​ដោយសារតែប្រវត្តិមួយនេះសោះ!

ហាង​​លក់​សំលៀក​បំពាក់​កូនក្រមុំ ដ៏​ល្បីឈ្មោះ​មួយកន្លែង ដែល​នៅ​ចំ​កណ្តាល​ទីក្រុង Chihuahua ប្រទេសម៉ិចស៊ីកូ ដែលមានយីហោថា «La Popular» បានធ្វើ​អោយ​មនុស្ស​​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ជាមួយនឹងរូបម៉ាឡាកាំង​​ដែល​​ឈរ​តាំង​បង្ហាញ​សម្លៀក​បំពាក់​កូន​ក្រមុំ​ ដោយសារតែរូបនោះមើលទៅ មិនដូចជារូបតុក្កតាជ័រ ប៉ុន្តែបែរជាដូចសាកសពមនុស្សទៅវិញ ។

យោងតាម​សំដីភ្ញៀវ​នៅទីនោះ បាន​អោយ​ដឹង​ថា​​ហាង​​លក់​​សំលៀក​បំពាក់​​កូន​​ក្រមុំ​នេះ​​បាន​បើក​លក់​រយៈ​ពេល​ជាង ៩០ ឆ្នាំមកហើយ ។

អតិថិជន​របស់​ហាង​នោះគ្រប់ៗគ្នា តែងតែ​ចាប់​អារម្មណ៍​ទៅលើ​រូប​ម៉ាឡាកាំង ដែល​ស្លៀកឈុត​កូនក្រមុំពណ៌ស ដោយ​សារ​មើល​ទៅ​ពិត​ជា​ដូច​មនុស្ស​ខ្លាំងណាស់ ។ មុន​ដំបូង​ពួក​គេ​គិត​ថា រូប​ម៉ាឡា​កាំ​នោះគឺ​ជា​ខ្មោចមុំាមី ច្រើនជាង​តុក្កតា​ប្លាស្ទិក ។

66246689_2385559561714672_8999470418142167040_n

តែ​ក្រោយ​មក​ក៏​លេច​លឺ​ពាក្យ​ចចាម​អារ៉ាម​ថា រូប​ម៉ាឡា​កាំង​នោះ​ គឺ​ជា​កូន​ស្រី​ម្ចាស់​ហាង ដែលមាន​ឈ្មោះថា «La Pascualita» នាង​​បាន​​ស្លាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ម្ចាស់​ហាង​ស្តាយ​កូន​ស្រី​ជា​ទី​ស្រលាញ់​ខ្លាំង​ពេក ក៏​សម្រេច​ចិត្ត​ចាក់​ថ្នាំ​រក្សាទុក ហើយ​ទុក​ធ្វើជា​រូប​ម៉ាឡាកាំង​ប្រចាំ​ហាង​តែម្តង ។

រួបម៉ាឡាកាំង La Pascualita បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ហាង​លក់​សំលៀកបំពាក់​នេះ ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៣០ ។ រឿងរ៉ាវ​នេះ​ក៏ចាប់​ផ្តើម​ល្បីតៗ​គ្នា ហើយ​ការ​ពិត​ទៅ​រូប​ម៉ាឡាកាំង​នោះ​ពិត​ជា​មាន​មុខមាត់ ស្រដៀងគ្នា​ទៅ​នឹង​អ្នកស្រី Pascuala Esparza ដែល​ជា​ម្ចាស់​ហាង​ខ្លាំង​ណាស់ ។

យោង​​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​អោយ​ដឹងថា កូន​ស្រី​ម្ចាស់ហាង ដែល​មាន​ឈ្មោះថា La Pasualita បាន​ស្លាប់​នៅ​ក្នុង​ថ្ងៃ​រៀប​មង្គល​ការ​របស់នាង ដោយ​សារ​តែ​ពីង​ពាង​ពិសខាំ ។ អ្នក​ស្រី​ម្ចាស់​ហាង​ ដែលត្រូវជាម្តាយ​ពិត​​ជា​មាន​ការសោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់​កូនស្រី ទើប​គាត់​រក​វិធី​រក្សា​សព​របស់​នាង​ទុក ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Pasuala ​បាន​បដិសេធ ថា​វា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ ។

66109908_2385559581714670_4927145057011630080_n

អ្វីដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​នោះគឺ បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ហាង​ជា​ច្រើន​នាក់​បាន​និយាយ​ថា ម៉ាឡាកាំង​នោះ​ពិត​ជា​អាច​ផ្លាស់ទី​ដោយ​ខ្លួនឯង​បាន​នៅ​ពេល​យប់ មិនតែ​ប៉ុណ្ណោះ​ពួកគេ​ថែម​ទាំង​និយាយ​ថា «ប្រសិន​បើ​អ្នក​ទៅ​ជិត​ម៉ាឡាកាំង​នៅពេល​យប់ អ្នកនឹង​មាន​អារម្មណ៍ថា ភ្នែក​របស់នាង​កំពុង​តែសំលឹង​មើល​អ្នក ហើយ​បែរ​តាម​អ្នក​ជានិច្ច »។

រឿង​មួយទៀត ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​គឺ មាន​តែ​ម្ចាស់​ហាង ហើយ​នឹង​បុគ្គលិក​តែ​ពីរបី​នាក់​តែ​ប៉ុណ្ណោះ ដែល​អនុញ្ញាត​អោយ​ផ្លាស់​ប្តូរ​សំលៀក​បំពាក់​អោយ​រូបម៉ាឡាកាំង​នោះ ។

យោង​តាម​សំដី​បុគ្គលិក​ក្នុង​ហាងម្នាក់ ដែល​មាន​ឈ្មោះថា Sonia Burciaga ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្លាស់ប្តូរ​សំលៀក​បំពាក់​អោយ La Pascualita បាន​និយាយ​ថា «ខ្ញុំ​មាន​តួនាទី​ប្តូរ​សំលៀក​បំពាក់​អោយ​នាង (ម៉ាឡាកាំង) ពីរដង​ក្នុង​មួយ​សប្តាហ៍ ។

រាល់​ពេល​ដែល​ខ្ញុំទៅ​ជិត Pasualita ខ្ញុំប្រទះ​ឃើញ​ដៃ​របស់នាង​ពិត​ជា​ដូច​មែន​ទែន​ណាស់ ហើយ​នៅ​លើ​ជើង​របស់នាង​មាន​សរសៃ​ទៀត​ផង ។ ខ្ញុំជឿថា​នាង​មិនមែន​ជា​រូប​តុក្កតា​ទេ តែ​ជា​សាកសព​មែនទែន ដែល​ត្រូវ​បាន​គេ​ប្រើ​វិធី​រក្សាទុក»។

គួរអោយ​ព្រឺក្បាល​ខ្លាំងណាស់ នៅពេល​ដែល​សំលឹង​មើល​ដៃ​របស់នាង ទោះ​មើល​ត្រឹម​រូប​ថត​ក៏អាច​មើល​ឃើញថា ម្រាម​ដៃ​របស់នាង​ពិត​ជា​មាន​សរសៃ ដូចដៃ​មែន​ទែន​ចឹង ៕

ប្រភព៖ ស្រមោលភពងងឹត

66723158_2385559615048000_7143935471280717824_n