Trump ចេញ​ប្រកាស​ថា​មិន​សងសឹក​អ៊ីរ៉ង់​ដោយ​ប្រើ​សព្វាវុធ​ទេ តែ​នឹង​ប្រើ​វិធី​ធ្វើ​បាប​មួយ​នេះ

នៅ​ការ​ប្រកាស​សេចក្តី​ថ្លែងការណ៍​ចេញ​ពី​សេតវិមាន នៅ​ឯ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រធានាធិបតី​លោក Donald Trump បាន​បញ្ជាក់​ថា​ខ្លួន​នឹង​មិនមាន​ការ​សងសឹក​ដោយ​ប្រើប្រាស់​កម្លាំង​យោធា​ណា​មួយ​ទៅ​លើ​ទង្វើ​ដែល​អ៊ីរ៉ង់​បាន​ធ្វើ​មក​លើ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នោះ​ទេ។

Knongsrok

AP20008598145586.0

កាល​ពី​ថ្ងៃ​ទី ៨ មករា​កន្លង​ទៅ​អ៊ីរ៉ង់​បាន​​បង្ហោះ​ម៊ីសីល​ជា​ច្រើន​គ្រាប់​ទម្លាក់​ចូល​មក​មូលដ្ឋាន​ទ័ព​ពីរ​កន្លែង​របស់​អាមេរិក ដែល​ឈរ​ជើង​នៅ​ទឹកដី​អ៊ីរ៉ាក់។ តាម​ការ​បញ្ជាក់​លោក Trump ថា​គ្មាន​ជនជាតិ​អាមេរិក​ណា​មួយ​របួស​ឬ​ស្លាប់​នោះ​ទេ ក្នុង​យប់​កើតហេតុ​នោះ។

Trump_speech_iran_3000.jpeg

07friedmanNew ArticleLarge

ដោយ​ឡែក​មន្ទីរ​បញ្ចកោណ​របស់​អាមេរិក​បាន​និយាយ​ថា​អ៊ីរ៉ង់​វាយប្រហារ​ម៊ីស៊ីល ១៦ គ្រាប់ ហើយ​យ៉ាង​ហោច​ណាស់ ១១ គ្រាប់​ចំ​ទៅ​លើ​គោលដៅ​នៃ​តំបន់​មូលដ្ឋាន​ទ័ព​អាកាស Al-Asad ប៉ុន្តែ​មិន​បង្ក​ការ​រង​របួស​ណា​មួយ​ឡើយ។

តាម​រយៈ​ការ​ថ្លែង​របស់ Trump បាន​មាន​ប្រសាសន៍​ថា៖ "ជា​ការ​ពិត​យើង​មាន​ប្រព័ន្ធ​យោធា​និង​អាវុធ​ប្រើប្រាស់​ដ៏​អស្ចារ្យ តែ​នេះ​មិនមាន​ន័យ​ថា​យើង​ចាំ​បាច់​ត្រូវ​តែ​ប្រើប្រាស់​វា​នោះ​ទេ ដោយ​យើង​មិន​ចង់​ប្រើ​វា​ឡើយ និយាយ​ជា​រួម​គឺ​ទាំង​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​របស់​អាមេរិក​គឺ​រឹងមាំ​ខ្លាំង​ណាស់"។

1578179054223

23126704 7859801 Iran_has_fired_more_than_a_dozen_ballistic_missiles_at_two_Iraqi A 1_1578448087838

Tt

ទន្ទឹម​នោះ លោក Trump ក៏​បង្ហើប​ពី​ការ​គំរាមកំហែង​លើ​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​អ៊ីរ៉ង់​វិញ ដោយ​ថា​នឹង​ដាក់​ទណ្ឌកម្ម​កម្រិត​ធ្ងន់​មួយ​ទៅ​លើ​អ៊ីរ៉ង់​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទង្វើ​ដែល​ប្រទេស​ស្ថិត​នៅ​មជ្ឈឹម​បូព៌ា​មួយ​នេះ​បាន​ធ្វើ។

គួរ​បញ្ជាក់​ថា Trump ក៏បានប្រកាសថាប្រទេសខ្លួនត្រៀមនឹងចាប់ដៃសហការជួយឲ្យអ៊ីរ៉ង់ក្លាយជាប្រទេសមានសន្តិភាពមួយផងដែរ ប៉ុន្តែប្រសិនណាអ៊ីរ៉ង់នៅតែរឹងរូសបែបនេះ នោះលទ្ធផលក៏ដឹងថានឹងទៅជាបែបណានោះដែរ៕

ប្រភព៖ Reuters