ព្រះរាជិនីថៃមួយព្រះអង្គក្នុងរាជវង្សថៃ ត្រូវបានគេរកឃើញថាមានពូជពង្សដើមកំណើតជាជនជាតិខ្មែរ ដោយព្រះនាងមានព្រះនាមថា ព្រះនាងសុវឌ្ឍនាព្រះវររាជទេវី (Thai: พระนางเจ้าสุวัทนา พระวรราชเทวี) ត្រូវបានគេដឹងថាប្រសូតនៅថ្ងៃទី១៥ ខែមេសា ពុទ្ធសករាជ ២៤៤៨ (ឆ្នាំ១៩០៥)។
ទ្រង់មានព្រះបិតាព្រះនាម ព្រះពញា អភ័យភូបេត លឿមអភ័យវង្ស ជាកូនប្រុសលោក ម្ចាស់ កថាថនឈុំ អភ័យ វង្ស ចៅហ្វាយខេត្តបាត់ដំបងចុងក្រោយមុនពេលបាត់ដំបងត្រឡប់មកជាផ្នែកមួយនៃកម្ពុជានៅឆ្នាំ ១៩០៧ ដោយលោកជាជនជាតិខ្មែរ។
បុព្វបុរសរបស់ព្រះនាងមាននាមថា ពញាបែន ជាមន្រ្តីសខ្មែរសម័យឧត្តុង្គ បានរត់ចុះចូលជាមួយសេ្តចសៀមនាឆ្នាំ ១៧៩៥។ សៀមឲ្យត្រកូលពញាបែនគ្រប់គ្រងទឹកដីបាត់ដំបងចាប់តាំងពីពេលនោះមក រហូតដល់ឆ្នាំ ១៩០៧ នៅពេលបារាំ សៀមចុះសន្ធិសញ្ញាប្រគល់ទឹកដីបាត់ដំបងមកខ្មែរវិញ ។ ពេលក្រោយស្តេចសៀមហៅត្រកូលនេះថា ត្រកូលអភ័យវង្ស
ចំណែកមាតាព្រះនាងមានព្រះនាម លិក ប៊ុនណាក (ម្តាយជាជនជាតិថៃ) មាននាមដើម គ្រឿកែវ អភ័យវង្ស។
ហើយព្រះស្វាមីព្រះនាងនាមៈ វជិរាវុធ (រាមាទី ៦) គ្រងរាជពីឆ្នាំ ១៩១០ដល់ ១៩២៥ ដោយក្នុងរាជវង្សមានព្រះនាម ព្រះបាទសម្តេច ព្រះបរមិន្ទ្រាមហាវជរាវុធ ព្រះមង្កុដក្លៅចៅយូហួ (Phra Bat Somdet Phra Poramentharamaha Vajiravudh Phra Mongkut Klao Chao Yu Hua (Thai: พระบาทสมเด็จพระปรเมนทรมหาวชิราวุธฯ พระมงกุฎเกล้าเจ้าอยู่หัว), ឬ ព្រះបាទសម្តេចព្រះរាមាធិបតី ស៊ីស៊ីនថារាមហាវជរាវុធព្រះមង្កុដក្លៅចៅយូហួ ( Phra Bat Somdet Phra Ramathibodi Si Sintharamaha Vajiravudh Phra Mongkut Klao Chao Yu Hua (Thai: พระบาทสมเด็จพระรามาธิบดีศรีสินทรมหาวชิราวุธฯ พระมงกุฎเกล้าเจ้าอยู่หัว)។
ព្រះនាងត្រូវបានគេដឹងថាសោយទីវង្គតនៅក្នុងឆ្នាំ ១៩៨៥ ដោយបន្សល់បុត្រីមួយព្រះអង្គព្រះនាម៖ ភេជររាជសុដាសិរីសោផាផាន់ណាវឌី ( ប្រសូតៈ ២៤ វិច្ឆិកា ១៩២៥ និងសោយទីវង្គតៈ ២៧ កក្កដា ២០១១)៕
ប្រភព៖ Nao Sok