កុំចេះតែហ៊ាន! ក្រសួងនឹងពិនិត្យ​កែតម្រូវ និងមិនអនុញ្ញាតិ​ចំពោះ​ផ្លាកលេខ​ពិសេសដែលមាន​ពាក្យ​មិនសមរម្យ

កាលពីថ្ងៃ ថ្ងៃអង្គារ ងៃទី០៧ ខែមករា ឆ្នាំ២០២០ តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ។

ដោយលេខពិសេសផ្ទាល់ខ្លួន គឺសំដៅលើប្រភេទលេខចុះបញ្ជី ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “កម្ពុជា” ផ្នែកកណ្ដាលជាលេខចុះបញ្ជីមានលេខ ឬ/និង អក្សរឡាតាំងមិនលើសពី ៨(ប្រាំបី)ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង“CAMBODIA” នៅពីក្រោមបន្ទាត់ផ្តេក។ ផ្កាកលេខពិសេសផ្ទាល់ខ្លួនអាចដាក់ឈ្មោះ ឬ លេខដែលខ្លួនពេញចិត្តបាន លើកលែងតែឈ្មោះទីកន្លែងប្រវត្តិសាស្រ្ត ឈ្មោះប្រាសាទ ឈ្មោះរាជធានី-ខេត្ត ឈ្មោះក្រសួង-ស្ថាប័ន គណបក្សនយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជនល្បីឈ្មោះ ជាដើម។

82637282_1302097366641267_2368386099639746560_o

82065678_1302099293307741_7038767871278710784_o

តែដោយចំនួននៃការស្នើសុំពាក្យមិនសរម្យជាច្រើនចំពៅះស្លាកលេខពិសេសមួយនេះ ​ស្រាប់តែពេលនេះ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ​ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី  ៨ ​ខែមករា ឆ្នាំ ​២០២០ នេះ បាន​ឱ្យដឹងថា៖ «

ប្រព័ន្ធស្វ័យវត្តិកម្មចុះបញ្ជីរថយន្ត ប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួន vehicle.mpwt.gov.kh

សូមស្វែងរកលេខ ដោយអនុលោមតាមលក្ខខណ្ឌក្នុង ប្រការទី២ នៃ ប្រកាសអន្តរក្រសួង លេខ: ១៤១១ សហរ.ប្រក plpprakas.vehicle.mpwt.gov.kh

លទ្ធផលនៃការស្វែងរកនេះ ត្រូវបានបង្កើត និងគណនាតម្លៃដោយស្វ័យប្រវត្តិពីក្នុងប្រព័ន្ធ។ ក្នុងករណីពាក្យនេះមិនមានភាពសមរម្យ ឬបង្កការប៉ះពោលណាមួយ សូមមេត្តាផ្តល់មតិយោបល់ មកកាន់យើងខ្ញុំដើម្បីពិនិត្យ លទ្ធភាពក្នុងការកែតម្រូវ។

សូមអរគុណ! »៕

82196573_1302462406604763_5729114170998128640_o

82171169_1302462706604733_1035004079438299136_o

5e153c7606e8b_1578450000_large

5e153c76ed1da_1578450000_large

S 14

S 14