មកដឹងពី រូបមន្តទិព្វ ​១០យ៉ាង ដើម្បីទទួលបានសុភមង្គលនៅក្នុងជីវិតអាពាហ៍ពិពាហ៍

ទម្រាំអាចឆ្លងកាត់ពីទំនាក់ទំនងស្នេហា ​ដៃគូសង្សារ  និងអាចឈានរហូតដល់គូដណ្តឹង ​ព្រមទាំងបានរៀបការជាមួយគ្នានោះ​​ជឿថាស្ទើរតែគូស្នេហ៍ទាំងអស់សុទ្ធតែបានឆ្លងកាត់ការតស៊ូ ​ពុះពារឧបសគ្គ និងជម្នះការលំបាកមិនតិចទេ ​ទម្រាំមានថ្ងៃជោគថ្ងៃជ័យនោះ។

ហេតុដូច្នេះហើយ ក្រោយចាប់ដៃគ្នាសាងគ្រួសារក្រោមដំបូលអាពាហ៍ពិពាហ៍ ​គូស្នេហ៍ទាំងអស់ត្រូវតែចេះស្រលាញ់គ្នាឱ្យបានច្រើន ​អត់ឱនឱ្យគ្នាទៅវិញទៅមក ​ស៊ូទ្រាំនឹងគ្នា ​រក្សាភាពស្មោះត្រង់ ​ជាពិសេសកុំភ្លេចរូបមន្តទិព្វទាំង ​១០យ៉ាងខាងក្រោមនេះ ៖

D617b8e38722764a5d2f53b4fbbebc16

១. កុំខឹងគ្នាក្នុងពេលតែមួយ​  ៖ ម្នាក់ធ្វើទឹក ​ម្នាក់ធ្វើភ្លើងទើបអាចរស់នៅជាមួយគ្នាចុះ ​បានន័យថា ​ពេលមានម្នាក់ខឹងម្នាក់ទៀតត្រូវខំអត់ ​ចាំរលត់កំហឹងចាំនិយាយសម្រុះសម្រួលគ្នា ​ដូច្នេះហើយអ្នកទាំង២នឹងមិនមានបញ្ហាធំដុំដែលមិនអាចដោះស្រាយបានឡើយ ​ព្រោះតែភាពអត់ឱនបែបនេះ។

២. កុំស្រែកគំហកដាក់គ្នា៖ ​មិនថាខឹងគ្នាយ៉ាងណា​​ទប់អារម្មណ៍ទប់កំហឹង ​កុំស្រែក ​កុំជេរបញ្ចោរគ្នា ​ព្រោះនាំឱ្យកំហឹងកាន់តែខ្លាំងឡើង។ ​យកល្អនិយាយមិនត្រូវគ្នាដើរចេញរៀងៗខ្លួនសិនទៅ បើនៅស្រែកកំហកដាក់គ្នា  មិនត្រឹមតែស្ថានការណ៍កាន់តែធ្ងន់ធ្ងរ  ថែមទាំងអាចបាត់បង់អារម្មណ៍ល្អៗចំពោះគ្នាពីមុនទៀតផងដែរ។

៣. កុំចង់ឈ្នះ ចង់ចាញ់គ្នា​៖ ​ក្រែងរៀបការជាមួយមនុស្សដែលស្រលាញ់គ្នាមែនទេ? ​ដូច្នេះពេលមានរឿង ​មានបញ្ហា  មានជម្លោះ ​កុំបាច់ចង់ចាញ់ឈ្នះមនុស្សយើងស្រលាញ់ធ្វើអី? ​រៀនអន់ខ្លះ ​រៀនចាញ់ខ្លះ  រៀនសម្របខ្លះ  ជីវិតគូអ្នកនឹងរលូនល្អទៅមុខ។

Cd3d84ebecba1fe45062d08d178eb90d

៤. ប្រើហេតុផល និងភាសាសមរម្យ ដើម្បីកែប្រែកំហុសដៃគូ ៖ មិនថាដៃកូម្ខាងទៀតមានកំហុសបែបណា ​យកសន្តីសន្តិវិធីនិយាយគ្នា  ប្រើហេតុផល និងសម្តីពិរោះពិសានិយាយគ្នាទៅ ​ក្រែងប្តីប្រពន្ធយើងតើស! ​និយាយគ្នាល្អៗ ដោយប្រើហេតុផលអ្វីៗនឹងដោះស្រាយបាន។

៥. កុំប្រកាន់​ និងយកកំហុសអតីតកាលមករំលឹកដដែលៗ៖ ​អតីតកាលជារឿងកន្លងហួស ​អ្វីដែលបំភ្លេចចោលបានគួរតែបំភ្លេច  អ្វីដែលអត់ឱនបានគួរអត់ឱន ​កុំគាស់កកាយរឿងអតីតមកនាំសៅហ្មងអី។ ​ត្រូវចាំថាយើងកំពុងតែរស់នៅក្នុងបច្ចុប្បន្ន  ហើយបើមិនស្រលាញ់គ្នាក៏មិនរើសយកគ្នាជាដៃគូជីវិតដែរ។

៦.​ កុំយកចិត្តទុកដាក់ចំពោះពិភពលោកទាំងមូលជាងគ្នាទៅវិញទៅមក៖ ក្តីស្រលាញ់នៅជាមួយគ្នាយូរៗទៅគង់តែធុញទ្រាន់ ​ឬសាបរលាបទៅតាមពេលវេលា ​តែជឿថាបើរៀនស្រលាញ់គ្នា ​ផ្អែមល្ហែមនឹងគ្នា ​យកចិត្តទុកដាក់នឹងគ្នា  ថែរក្សាគ្នាល្អៗ  សេចក្តីស្នេហានឹងមានជាដរាប ​និងជារៀងរហូត ​ដូចពាក្យចាស់ថាស្នេហ៍មិនឈ្នះស្និទ្ធ។

Cdcbfd4ff0a3b4136afd6e8059bb2aa5

៧. កុំចូលគេងទាំងខឹងដោយមិនបានដោះស្រាយបញ្ហារួចរាល់៖ មិនថាខឹង ​ឬអន់ចិត្តយ៉ាងណា ​ត្រូវតែដោះស្រាយគ្នាឱ្យហើយៗ ​ជាពិសេសមុនពេលចូលគេង ​ព្រោះតែការចូលគេងទាំងកំហឹងនាំឱ្យលាក់ទុកភាពហ្មងសៅ ​គុំក្នុងចិត្ត ​ហើយអាការបែបនេះនឹងធ្វើឱ្យស្នេហារបស់អ្នកងាយប្រេះឆាបន្តិចម្តងៗបាន។

៨. យ៉ាងហោចណាស់ក៏និយាយពាក្យពិរោះ ឬពាក្យផ្អែមល្ហែមដាក់ដៃគូរបស់អ្នកបានម្តងក្នុងមួយថៃ្ង៖ ភាពស្និទ្ធស្នាល ក្តីស្រលាញ់នឹងកើនជារៀងរាល់ថ្ងៃអាស្រ័យគូស្នេហ៍ចេះវិធីថែរក្សាវាតែប៉ុណ្ណោះ ​ហើយការប្រើសម្តីពិរោះៗ ​ផ្អែមល្ហែមដាក់គ្នា ​មិនត្រឹមតែធ្វើឱ្យដៃគូម្ខាងទៀតមានអារម្មណ៍ល្អ ​តែធ្វើឱ្យទំនាក់ទំនងគូស្វាមីភរិយាកាន់តែស្រលាញ់គ្នាលើសដើមផងដែរ ​ទោះមិនអាច ​ឬអៀនមិនហ៊ាននិយាយច្រើន ​ត្រឹមតែមួយដងមួយថ្ងៃក៏ប្រសើរដែរ។

F3a39d7025e7ff6580d128d4ec4f95c2

៩. ពេលដែលអ្នកធ្វើអ្វីមួយខុស អ្នកត្រូវចេះទទួលកំហុស ហើយកុំខ្លាចក្នុងការនិយាយពាក្យថា សុំទោស៖ ​ដូចដែលនិយាយខាងលើ ​គូស្នេហ៍ល្អគឺចេះអត់ឱនឱ្យគ្នា ​ដូច្នេះប្រសើនជាម្ខាងខុស ​ជួយណែនាំពន្យល ​ពេលដឹងខ្លួនខុសត្រូវចេះប្រើពាក្យសុំទោស ​បើម្ខាងសុំទោស ម្ខាងទៀតត្រូវតែអត់ឱនឱ្យគ្នា។ ​ធ្វើបែបនេះជីវិតប្តីប្រពន្ធមិនចេះបែកគ្នាទៅណាទេ។

១០. ចូរចាំថា នៅពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ត្រូវតែទុកចិត្តគ្នាឱ្យបានច្រើន ជាជាងជឿសម្តីអ្នកដទៃ​ ៖ ​នៅក្នុងសេចក្តីស្នេហាការជឿជាក់ទៅលើគ្នាជារឿងមួយដ៏សំខាន់បំផុត។ ​ប្រសិនជាអ្នកជឿជាក់លើគ្នាហើយ ​មិនថាសម្តីអ្នកដទៃចាក់រុកបែបណា  និយាយចេះនិយាយចុះឱ្យអ្នកបែកគ្នាអ្នកនឹងមិនជឿឡើយ  ជាពិសេសមុននឹងជឿអ្នកណាម្នាក់ គឺត្រូវពិចារណាឱ្យបានច្បាស់ ​និងត្រូវចេះសួរនាំគ្នាជាមុនសិន មុននឹងច្រលោត ឬខឹងគ្នាដោយគ្មានមូលហេតុ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ​(កវីលាក់ស្នេហ៍-ប្រលោមលោក)

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: