Zlatan Ibrahimovic បាននិយាយថាចូលដល់វ័យ៣៨ឆ្នាំមានក្លិបជាច្រើនចង់បានគាត់ច្រើនជាងកាលនៅវ័យ២៨ឆ្នាំទៅទៀតហើយពេលនេះគាត់កំពុងតែសម្របខ្លួនទៅនឹងការលេងបាល់សម្រាប់វ័យដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
Ibrahimovic បានមកចូលរួមជាមួយ AC Milan ម្ដងទៀតបន្ទាប់ពីចាកចេញកាលពី៧ឆ្នាំមុនក្រោយចំណាយពេលតែ៦ខែជាមួយនឹងជម្រើសបន្តទៀតតដោយសារក្លិបធ្លាក់ទៅលេខ១១ក្នុងតារាងលីគរូបគេសម្រេចចិត្តចេញតែម្ដង។ ក្នុងការប្រកួតចុងក្រោយ Milan បានប្រកួតចាញ់ក្រុម Atalanta ដល់ទៅ៥ទល់០ហើយនេះគឺចាការបរាជ័យធ្ងន់ធ្ងរបំផុតក្នុង Seier A។
កាលនៅលេងជាមួយ Milan, Zlatan បានជួយក្លិបឈ្នះពាន Serie A ជាលើកចុងក្រោយនៅឆ្នាំ ២០១០-២០១១ មុនពេលចាកចេញទៅលេងនៅក្លិបបារាំង Paris Saint-Germain។ គាត់គឺជាកីឡាករ Free agentចាប់តាំងពីចាកចេញពីក្លិប Los Angeles កាលពីខែវិច្ឆិកា។ និយាយក្នុងបន្ទប់សន្និសីទកាសែតរបស់ក្លិប Zlatan ថា៖
"នៅវ័យ៣៨ឆ្នាំខ្ញុំបានទទួលសំណើច្រើនជាងកាលនៅវ័យ២៨ឆ្នាំទៅទៀត។ លើកចុងក្រោយដែលខ្ញុំបានចាកចេញពីទីក្រុង Milan វាគឺជាការចាកចេញដោយគ្មានការទទួលស្គាល់ពីខ្ញុំប៉ុន្តែស្ថានភាពពេលនោះគឺវាបែបនោះ តែរឿងដែលសំខាន់ខ្ញុំបាននៅទីនេះម្ដងទៀត"។
កីឡាករកម្ពស់ ១.៩៣ម៉ែត្រនៅតែមានបំណងចង់លេងបាល់ទាត់ប៉ុន្តែពេលនេះគាត់កំពុងតែសម្របខ្លួនលេងបាល់តាមបែបវ័យចាស់។
"ពីមួយឆ្នាំទីមួយឆ្នាំ វាជាមានការផ្លាស់ប្ដូរ! កាយសម្បទាក៏ប្រែប្រួលរៀងរាល់ឆ្នាំនោះដែរ។ប៉ុន្តែបទពិសោធន៍បង្រៀនអ្នកឲ្យធ្វើខុសៗគ្នាពីពេលមុន។ប្រសិនបើអ្នកជាកីឡាករបាល់ទាត់ដ៏ឆ្លាតម្នាក់អ្នកនឹងដឹងថាអ្នកអាចធ្វើឬមិនអាចធ្វើអ្វី ជំនួសពីការរត់។ ខ្ញុំចាស់ហើយ ខ្ញុំមិនអាចញាក់បាល់បានទេ តែខ្ញុំអាចស៊ុតពីចម្ងាយបាន"។
ការប្រកួតបន្ទាប់របស់ AC Milan គឺ ទទួលក្រុម Sampdoria ក្នុង Serie A នៅថ្ងៃច័ន្ឌតែគេមិនដឹងថាការប្រកួតនេះ Zlatan អាចលេងបានដែរឬទេ ខណៈដែលរូបគេខានចូលទីលានប្រកួតផ្លូវការតាំងពីខែតុលាមកម្ល៉េះ៕