គ្រូបង្វឹកជម្រើសជាតិបារាំងលោក Didier Deschampsជឿថាគ្រូបង្វឹក Real Madrid លោក Zinedine Zidane នឹងដឹកនាំក្រុមជម្រើសជាតិបារាំងនៅថ្ងៃណាមួយបើមិនឆាប់ៗនេះក៏យូរដែរ។
Zidane កំពុងតែទួលបន្ទុកដឹកនាំក្រុមស្ដេចស Real Madrid ជាលើកទី២របស់គាត់ បន្ទាប់ត្រឡប់មកវិញកាលពីខែមីនាក្រោយប្រកាសចាកចេញកាលពីខែឧសភាឆ្នា២០១៨ដែលកាលនោះលោកជួយក្លិបឈ្នះពាន Champions League ៣ដងនិងពាន LaLiga ម្ដងបូករយមទាំងពានតូចៗមួយចំនួនទៀត។ គ្រូបង្វឹកជម្រើសជាតិបារាំងរូបនេះគឺជាអតីតមិត្តរួមក្រុមប្រធានក្រុមជម្រើសជាតិបារាំងលោក វដែលបានជួយបារាំងឈ្នះពាន 1998 World Cup ហើយសមត្ថភាពរបស់Zidane នឹងអាចមកដឹកនាំជម្រើសជាតិមាន់គគមួយនេះបានយ៉ាងធូរ។
លោក Didier Deschampsនឹងបន្តដឹកនាំជម្រើសជាតិបារាំដល់ឆ្នាំ២០២២ FIFA World Cup នៅកាតា ក្រោយពេលជួយជម្រើសជាតិឈ្នះពាន FIFA World Cup 2018 ។លោកបាននិយាយថាZidane អាចនឹងបន្តដំណែងពីលោក។
"គ្រូបង្វឹកបន្ទាប់អាចជា Zidane មិនថាពេលនេះឬពេលណានោះទេ មិនយូរ មិនឆាប់គាត់ដឹកនាំជម្រើសជាតិបារាំង"។ លោក Didier Deschamps ដែលកាន់តួនាទីគ្រូបង្វឹកបារាំងចាប់តាំងពីឆ្នាំ២០១២បាននិយាយក្នុងកាសែត Le Bole។
Didier Deschamps បន្តកុងត្រារបស់គាត់ដល់ឆ្នាំ២០២២បន្ទាប់ពីបារាំងលើកពាន World Cup កាលពីឆ្នាំមុន។អតីតគ្រូបង្វឹក Monaco, Juventus និងMarseille ក៏ធ្លាប់ដឹកនាំជម្រើសជាតិបារាំងឡើងវគ្គផ្ដាច់ព្រ័ត្រ Euro 2016 ផងដែរប៉ុន្តែត្រូវបានព័រទុយហ្គាល់យកឈ្នះលើដីខ្លួនឯង៕