ចង់រកកន្លែងកម្សាន្ត និងទទួលទានអាហារមួយពេលឆ្ងាញ់ពិសា នាថ្ងៃសម្រាកចុងសប្តាហ៍ ជិតៗភ្នំពេញមិនមែនជារឿងលំបាកទៀតនោះទេ ព្រោះមានកន្លែងកម្សាន្ត និងហាងទទួលទានអាហារបែបធម្មជាតិមានច្រើនស្អេកស្កេះសុទ្ធតែមានបរិយកាសស្រស់ស្រាយខ្លាំង ពោលគឺនៅម្តុំៗច្បារអំពៅយើងហ្នឹង។
នៅក្នុងនោះ ភោជនីយដ្ឋានមួយកន្លែងក៏កំពុងតែទទួលបានការពេញនិយមមានភ្ញៀវទៅសម្រាកលំហែកាយទទួលទានអាហារផងដែរ នោះគឺ ភោជនីដ្ឋាន ជំនោរកោះនរា ទីកម្សាន្តកញ្ចុះកម្សាន្តប្របមាត់ទឹក ជាមួយទេសភាពធម្មជាតិ ស្ងប់ស្ងាត់ត្រជាក់ស្រួលមែនទែន។
ដោយក្នុងនោះហាងនេះ ក៏មានម្ហូបមានអនាម័យ ដោយមុខម្ហូបសុទ្ធតែឆ្ងាញ់បែបទំនើប និងបែបជនបទ មានជាមាន់ស្រែ100% ត្រីដុត ខ្យងចំហុយ នឹងមានម្ហូបជាច្រេីនមុខទៀតដឹងតែត្រូវចចិត្តតែម្តង ដោយហាងនេះថែមទាំងមានទទួលរៀបចំកម្មវិធី ជប់លាង ខួបកំណេីតផងដែរ ។
ហាងជំនោរកោះនរា មានទីតាំងនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខវត្តនិរោធបទឆ្វេង ហួសហាងជំនោរក្បាលកោះ នៅខាងស្តាំដៃ )អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 069 33 69 69 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ភោជនីដ្ឋាន ជំនោរកោះនរា