ស្រលាញ់ខ្ញុំពិត! ​តើអាចទេធ្វើឱ្យខ្ញុំមានថ្ងៃនេះ ​​ជាថ្ងៃដែលស្រស់ស្អាត សប្បាយចិត្តបំផុត និងមានសុភមង្គលតទៅ?

អាចទេឱ្យខ្ញុំមានថ្ងៃនេះ?

ជឿថាមនុស្សស្រីគ្រប់ៗរូបមិនថាខ្ញុំ មិនថាគេ ​ពេលពេញវ័យតែងតែចង់បានមនុស្សម្នាក់មកស្រលាញ់មើលថែ  និងរួមរស់ក្រោមដំបូលអាពាហ៍ពិពាហ៍រួមគ្នា ​ពោលគឺជាមនុស្សដែលស្រលាញ់  យល់ចិត្ត ​និងអាចរស់នៅជាមួយគ្នាសាងគ្រួសារពេញដោយសុភមង្គល។

ជាមនុស្សស្រីម្នាក់ ច្បាស់ណាស់ថា  ចង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតជាងគេនៅក្នុងថ្ងៃពិសេសរបស់ខ្លួន ហើយក៏ជាថ្ងៃដ៏សប្បាយរីករាយ មានសុភមង្គលជាងគេក្រោមការអបអរពីញាតិមិត្ត បងប្អូន មិត្តភក្តិប្រុសស្រីផងដែរ។

79929436_2616367425079686_3290063756121341952_o

ជាពិសេសនោះ នៅក្នុងជីវិតគូ​ នារីណាក៏ដូចនារីណាដែរ​ តែងតែចង់បានភាពច្បាស់លាស់បែបនេះ​ ៖​

👉🏻មនុស្សច្បាស់លាស់​ ទំនាក់ទំនងស្មោះត្រង់មួយ

👉🏻ទ្រព្យមិនសំខាន់​ សំខាន់មានសមត្ថភាព​ មានកំណេីត​ អាចសាងអនាគតរួមគ្នាបាន

👉🏻ភ្លេងការ​ ផ្កាស្លា​ ឬសំបុត្រអាពាពិពាហ៍បង្ហាញពីទំនាក់ទំនងស្របច្បា​ប់

👉🏻យល់ចិត្តគ្នា​ អាណិតគ្នា​ មិនក្បត់គ្នា និងជួយយកអាសារគ្នាឱ្យបានច្រេីន

👉🏻ស៊ូជាមួយគ្នា​ ប្រឹងប្រែងទាំងការងារ​ និងការរកស៊ីរួមគ្នា

👉🏻អាចបង្កេីតកូនជាមួយគ្នាដោយក្តីស្រលាញ់​ និងថែទាំកូនរួមគ្នាប្រកបដោយសុភមង្គល

👉🏻គ្រួសារទាំងសងខាងសុខសប្បាយ​ យល់ចិត្តគ្នា មានសុភមង្គល​ ជីវភាពមិនខ្វះខាតសម្បូរសប្បាយ។

រក្សាសិទ្ធ៖ ក្នុងស្រុក (កវីលាក់ស្នេហ៍-ប្រលោមលោក)

79495790_2616367688412993_64300122892140544_o

80477788_2616367475079681_7545592622300004352_o