ប្រពន្ធ និងស្រី សូមប្ដីគិតឱ្យច្បាស់ តើសម្រេចចិត្តយកមួយណា?

បើនិយាយរឿងសម្រស់ ឬវ័យ ប្រពន្ធប្រាកដជាមិនស្អាត មិនក្មេង ដូចស្រីក្មេងរបស់ប្ដីឡើយ បើប្រពន្ធស្អាត ប្រពន្ធក្មេងត្រូវចិត្តប្ដី ប្ដីក៏មិនទៅរកស្រីខាងក្រៅ ដើម្បីមកបម្រើអារម្មណ៍នោះដែរ តែបើនិយាយពីការបំពេញតួនាទី និងធ្វើកិច្ចការងារជាច្រើនក្នុងផ្ទះ គឺប្រពន្ធនេះហើយ ដែលនៅយកកម្មចាំបម្រើ មើលការខុសត្រូវ បោសជ្រះ ដាំស្លស្លុក បាយទឹក គ្រប់សព្វបែបយ៉ាង ព្រោះតែមានឈ្មោះថា ប្រពន្ធ ដូច្នេះ មុននឹងប្ដី សម្រេចចិត្តជ្រើសយកស្រី សូមប្ដីគិតឱ្យច្បាស់ ពេលដំបូង ដែលប្ដីសម្រេចចិត្តរៀបការជាមួយប្រពន្ធម្នាក់នេះ។

2F4A6732

ចិត្តជាប្រពន្ធខ្លះ ទោប្ដីខុស ប្ដីក្បត់ផិតលួចមានស្រីយ៉ាងណា ក៏នៅតែអាចលើកលែងអភ័យ សំខាន់ឱ្យតែប្ដីចេះកែខ្លួន ហើយចង់ចាប់ផ្ដើមម្ដងទៀត រស់នៅជុំប្រពន្ធកូន តែបើប្ដីនៅតែមិនព្រមកែចរិត នៅតែធ្វើខ្លួនឆ្កួតលីលា វង្វេងនឹងស្រីមិនព្រមឈប់ ហើយលើកតម្កើងស្រី ឱ្យតម្លៃស្រី មើលងាយប្រពន្ធ សូមកុំសង្ឃឹមថា នឹងបានឃើញមុខប្រពន្ធឱ្យសោះ។ ក្បត់អាចលើកលែងបានក៏ពិតមែន តែមិនមែនលើកលែងរហូតឡើយ ហើយក៏មិនអាចទ្រាំទ្រឱ្យប្ដីនាំស្រី មកមើលងាយ ជាន់ឈ្លីប្រពន្ធកូនដែរ មិនមែនរស់ដោយសារប្ដីរកចិញ្ចឹមទេ ឱ្យដឹងផងទៅ។

TK1A8787

ប្រពន្ធមិនចង់បែកបាក់ មិនចង់លែងលះ ព្រោះមិនចង់មានឈ្មោះមេម៉ាយ ក៏មិនចង់ឱ្យកូនត្រូវរស់នៅបែកបាក់ម្ដាយ ឪពុក កូន តែបើពិបាកទ្រាំណាស់ បើវេទនាណាស់ បែកគ្នាទៅក៏ល្អដែរ កុំឱ្យជាប់កម្មពៀរបន្តទៀត ជីវិតនេះ មិនស្លាប់ដោយសារអត់ប្ដីនោះឡើយ ដូច្នេហើយ សង្ឃឹមថាប្ដីនឹងយល់ ប្ដីចេះគិត ប្ដីមានគំនិត មុននឹងសម្រេចចិត្តជ្រើសយកស្រីចោលប្រពន្ធកូន សូមគិតដល់ថ្ងៃដំបូង ដែលក្រាបក្បាលដល់កន្ទេល នឹកដល់ថ្ងៃដែលរំអុកម៉ែឪឱ្យទៅដណ្ដឹងប្រពន្ធមករួមដំណើរជីវិតជាមួយ ហើយនឹកដល់គ្រាដែលពុះពារ តស៊ូ ឆ្លតកាត់បញ្ហា ឧបសគ្គ លំបាក វេទនា មកជាមួយគ្នារាប់មិនអស់ ទោះយ៉ាងណាក៏មានតែប្រពន្ធប៉ុណ្ណោះ ដែលស្ម័គ្រស្មោះ រួមរស់ ត្រាំត្រែង មើលថែដល់ដំណាក់កាលចុងក្រោយនៃជីវិត៕

57d6f8ka8cg8ki9h7bhdd

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ