រុក្ខជាតិដ៏ចម្លែកមួយ ត្រូវបានជនជាតិដើមគ្រឹង ទំពួនហៅថា « អន្ទូញ» ឯជនជាតិខ្មែរ ដាក់ឈ្មោះវាទោតាមរូបរាងថា « ប្រមោយដំរី » ឯឈ្មោះវិទ្យាសាស្ត្រ Athyrium Esculentum (Paco/Fern Leave) ដែលប្រហែលជាមានមនុស្សមួយចំនួនមិនសូវជាស្កាល់បន្លែរុក្ខជាតិមួយនេះឡើយ លើកលែងតែអ្នកដែលរស់នៅតំបន់ជនជាតិព្រៃភ្នំខេត្តប៉ែកភាគឦសានដូចជា ខេត្តរតនគិរី មណ្ឌកគិរី និងស្ទឹងត្រែងជាដើម។
ជាក់ស្តែង បន្លែមួយនេះត្រូវបានគេដឹងថាមានរសជាតិផ្អែមឆ្ងាញ់ពិសាណាស់ យកមកឆាក៏បាន យកទៅស្ងោរធ្វើជាអន្លក់ក៏បាន ជាពិសេសថែមទាំងផ្ទុកនូវវីតាមីន រ៉ែ និងសារធាតុសំខាន់ៗជំនួយដល់សុខភាពផងដែរ។
តោះ! មកដឹងពីគុណប្រយោជន៍នៃបន្លែនេះទាំងអស់គ្នា ៖
១. ជំនួយបេះដូង និងសាច់ដុំ
បន្លែមួយនេះត្រូវបានគេដឹងថាសម្បូរសារធាតុសំខាន់ដែលល្អចំពោះ បេះដូង សរសៃប្រសាទ សាច់ដុំ និងប្រព័ន្ធរាងកាយផ្សេងទៀត។
២. ជំនួយឆ្អឹង និងធ្មេញ
បន្លែនេះផ្ទុកនូវជាតិកាល់ស្យូម ដែលមានប្រយោជនន៍ដ៏ច្រើនលើសលប់ ជំនួយដល់ឆ្អឹង និងធ្មេញឱ្យរឹងមាំ ជាពិសេសថែមទាំអការពារជំងឺពុកឆ្អឹងពេលចាស់ឡើងផងដែរ។
៣. សារធាតុប្រឆាំងអុកស៊ីតកម្ម
បន្លែនេះមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពាររាងកាយពីផលប៉ះពាល់នៃជំងឺផ្សេងៗ ជាពិសេសអាចការពារហានិភ័យនៃជំងឺមហារីកមួយចំនួន។
៤. បន្ថយសម្ពាធឈាម
បន្លែនេះជាប្រភពដ៏ល្អនៃសារធាតុរ៉ែ ប៉ូតាស្យូម ដែក ម៉ង់ហ្គាណែស និងទង់ដែង ដែលអាចជួយដល់សុខភាពបេះដូង កាត់បន្ថយសម្ពាធឈាម និងចង្វាក់បេះដូង ពិសេសថែមទាំងប្រឆាំងនឹងបញ្ហានៃការកើនឡើងសូដ្យូម (អំបិល) ក្នុងរាងកាយ។
៥. កាត់បន្ថយការឈឺចាប់ពេលមករដូវ
បន្លែនេះមានផ្ទុកនូវជាតិដែក និងសារធាតុសំខាន់ៗដែលជំនួយគ្រាប់ឈាម ជាពិសេសអាចកាត់បន្ថយអាការឈឺចុកចាប់ពេលស្ត្រីមករដូវ។
៦.ជំនួយប្រព័ន្ធប្រសាទ
បន្លែនេះត្រូវបានគេដឹងផងដែរថា អាចជំនួយដល់សុខភាព រួមទាំងបង្កើនសមត្ថភាព ខួរក្បាល និងប្រព័ន្ធប្រសាទឱ្យដំណើរការល្អជាងមុនទៀតផង។
៧. ជួយគ្រប់គ្រងទម្ងន់
បន្លែនេះមានសារធាតុជួយបំលែងជាតិកាប្រូអ៊ីត្រាត និងជាតិខ្លាញ់ឱ្យដំណើរការបានល្អ ជួយដល់ការថែរក្សារាង និងសម្រកទម្ងន់ផងដែរ។ ជាពិសេសបន្លែនេះថែមទាំងអាចជួយកាត់បន្ថយចំណង់អាហារផ្តេសផ្តាសដែលធ្វើឱ្យអ្នកធាត់ផងដែរ។
៨. ជំនួយសុខភាពភ្នែក
សារធាតុពិសេសសំខាន់ៗនៅក្នុងបន្លែនេះមានសមត្ថភាពជំនួយសុខភាពភ្នែក ធ្វើឱ្យភ្នែកមើលច្បាស់ល្អ ថែមទាំងបង្ការបញ្ហាភ្នែកមួយចំនួន។
៩. គ្រប់គ្រងជាតិស្ករ
បន្លែនេះអាចជួយគ្រប់គ្រង និងកាត់បន្ថយជាតិស្ករក្នុងឈាមបានល្អ បង្ការការកើតជំងឺទឹកនោមផ្អែម ថែមទាំងជាអាហារពិសេសមួយជំនួយសុខភាពអ្នកកើតជំងឺទឹកនោមផ្អែមផងដែរ។
១០. ពង្រឹងប្រព័ន្ធភាពស៊ាំ
សារធាតុពិសេសនៅក្នុងបន្លែនេះ អាចជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ ទប់ស្កាត់ជំងឺតម្កាត់នានា ជាពិសេសគឺជំងឺផ្តាសាយ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក