ភ្ញាក់ផ្អើលខ្លាំង! ក្រោយជនជាតិថៃ មកលេងអង្គរវត្តស្រុកខ្មែររួច ​បង្ហោះសារ និងរូបភាពគួរឱ្យរំភើបបែបនេះសោះ

សៀមរាប៖​​​​ ជាការពិតណាស់ ប្រទេសកម្ពុជាយើងមានកន្លែងកម្សាន្តជាច្រើនកន្លែង ​ទាំងផ្នែកសម្បត្តិវប្បធម៌  និងធម្មជាតិ រហូតជាប់ឈ្មោះជាទឹកដីសុវណ្ណភូមិ ​ថែមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនជាតិសាសន៍មកកម្សាន្តពីគ្រប់ទិសទីផងដែរ។

តែកាន់តែភ្ញាក់ផ្អើល ​ស្រាប់តែថ្មីៗនេះ ​ជនជាតិថៃមួយក្រុម ​ដែលតែងតែដើរថតរូបកម្សាន្តដាក់លើគណនីហ្វេសប៊ុកផេករបស់ខ្លួន បាននាំគ្នាមកលេងទឹកដីសៀមរាបអង្គរស្រុកខ្មែរជាច្រើនកន្លែង  ថែមទាំងបានពោលពាក្យសរសើរពីភាពអស្ចារ្យនៃទឹកដីអង្គរខ្មែរយើងទៀតផង។

តាមរយៈគណនីហ្វេសប៊ុកផេក ผมม้าพาเที่ยว បានបង្ហោះរូបពីដំណើរកម្សាន្តរបស់ខ្លួនជាច្រើនតាំងពីព្រលានយន្តហោះប្រទេសថៃ ​ដល់ស្រុកខ្មែរ  ថែមទាំងផ្តិតរូបភាពកន្លែងស្នាក់នៅ ​និងប្រាសាទអង្គរវត្តយើង ​ដោយបានពោលពាក្យសរសើរក្នុងន័យថា​ ខេត្តសៀមរាប ជាទីក្រុងបេតិកភណ្ឌពិភពលោក គួរតែបានទៅលេងឱ្យបានម្តងក្នុងមួយជីវិត  ដោយការដើរកម្សាន្តរយៈពេលពីរថ្ងៃ ចំណាយមិនសូវច្រើនទេ ជាពិសេសពួកគេថែមទាំងពេញចិត្តដំណើរកម្សាន្តក្នុងប្រទេសយើង ​និងអាចថតរូបបានស្អាតៗផងដែរ៕

តោះចង់ដឹងថា  រូបភាពស្អាតៗនៅសៀមរាបអង្គរយើងស្រស់ស្អាតយ៉ាងណា  តាមដានរូបភាពខាងក្រោមនេះ៖

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ผมม้าพาเที่ยว (ចុចមើលរូបភាពពេញ)

S 1

78217258_2852515261464967_1140866794127360000_o

79327003_2852515381464955_6011647732593197056_o

78635340_2852515144798312_785878414149025792_o

78887196_2852515888131571_4985191879319486464_o

78296776_2852515831464910_444154254685372416_o

78194668_2852519188131241_2125848248462606336_o

78653931_2852517911464702_9210279524837621760_o

72786206_2852515101464983_9132271979460558848_o