រតនគិរី៖ ឆ្នាំ ២០១៩ ពិតជាខិតជិតទៅដល់ការបញ្ចប់ឈានចូលឆ្នាំ ២០២០ ហេីយអ្នកខ្លះក៏កំពុងតែគិតថាតេីត្រូវមានគម្រោងទៅលេងនៅឯណានាវិស្សមកាលបញ្ចប់ឆ្នាំដ៏ពិសេសមួយនេះ ។ ចំណែកតំបន់ជាច្រេីនក៏ប្រទេសកម្ពុជាក៏កំពុងនឹងរៀបចំសម្រាប់ទទួលភ្ញៀវទេសចរមកចូលរួមផងដែរ ។
រីឯឆ្នាំនេះខេត្តរតនគិរីក៏មានកម្មវិធីបង្ហោះគោមមួយដែលរៀបចំដោយ ឯកឧត្ដមអភិបាលខេត្តរតនគិរី គឺ ឯកឧត្ដម ថង សាវុន ដែលបានរៀបចំគោមចំនួន ២០២០ សម្រាប់បងប្អូនទៅទស្សនាកំសាន្តខេត្តរតនគិរីផ្ទាល់ ។
សម្រាប់បងប្អូនដែលចង់ជាវអាចទាក់ទងបានតាមរយះផេកដែលមានឈ្មោះថា KR Group ផ្ទាល់ដែលផេកបានបង្ហោះថា ៖
« នៅថ្ងៃឆ្លងឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នឹងប្រារព្ធពិធីបង្ហោះគោមចំនួន 2020គោម
បងប្អូនអាចធ្វើការកុម្ម៉ង់គោម សម្រាប់លក់ពី page យើងខ្ញុំបាន 0972467777 0962467777 70*100cm 75*150cm»។
ដូច្នេះហេីយកុំភ្លេចទៅលេងរតនគិរីក្នុងឱកាសវិស្សមកាលឆ្លងឆ្នាំសកលទាំងអស់គ្នា ព្រោះថាខេត្តរតនគិរីគឺមានខ្យល់អាកាសបរិសុទ្ធណាស់ សម្រាប់បងប្អូនដែលចង់លំហែកាយផ្ទាល់តែម្ដង ៕