ភ្នំពេញ៖ រឿង នាឡិកា:ដាស់វិញ្ញាណ ជាខ្សែភាពយន្តធំសម្រាប់ចុងឆ្នាំនេះ របស់ផលិតកម្ម LD Picture ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាកុនយ៉ាងច្រើន ហើយស្របពេលជាមួយគ្នានេះ រឿងនាឡិកា ក៏ទទួលបានពានយ៉ាងច្រើន ពីមហោស្រពភាពយន្តជាតិ លើកទី៦ ផងដែរ។
ថ្មីៗនេះប្រធានផ្នែករូបភាព (Director of Photography) លោក Jean Chhor បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីដំណើរការ រៀបចំទីតាំងថត នៅផ្ទះរបស់តួឯកក្នុងរឿង ដែលសភាពពីមុន និងក្រោយការរៀបចំហើយពិតជាខុសគ្នាយ៉ាងខ្លាំង ដែលជាការសបង្ហាញពីការយកចិត្តទុកដាក់ ពីគ្រប់ផ្នែក មិនថាការថត ការរៀបចំទីតាំង ឬតុបតែងឆាកនីមួយៗ សុទ្ធតែមានការរៀបចំយ៉ាងល្អប្រណីត ទើបធ្វើឱ្យរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍មិនធម្មតា។
គួរបញ្ជាក់ផងដែរថារឿង នាឡិកា: ដាស់វិញ្ញាណ ដឹកនាំរឿងដោយលោក លៀក លីដា និពន្ធរឿងដោយ លោកលៀក លីដា និងម៉ូលីន ដែលជាសាច់រឿង Inspired ពីចម្រៀងមួយបទ Gloomy Sunnday ដែលជាបទចម្រៀងទាញយកជីវិតមនុស្សយ៉ាងច្រើន។ កាលពីពេលថ្មីៗនេះរឿងនាឡិកា ដាស់វិញ្ញាណ បានឈ្នះពានរង្វាន់ចំនួន ៤ធំៗ និងពានកិត្តិយស ២ផងដែរ ពីមហោស្រពភាពយន្តជាតិលើកទី៦ ប្រចាំឆ្នាំ ២០១៩ ដែលរួមមាន៖
🏆 ពានរង្វាន់:
ភាពយន្តឆ្នើម
អ្នកដឹកនាំរឿងឆ្នើម
អ្នកដំឡើងរូបភាពឆ្នើម
អ្នកផ្គុំសម្លេងឆ្នើម
🏆 ពានកិត្តិយស:
តួសម្តែងនារី
តួសម្តែងបុរស
រូបភាព៖ Jean Chhor & Page The Clock
ទស្សនារូបភាពខាងក្រោម៖