«សុបិន» ចំណងជើងប្រលោមលោកថ្មីរបស់ ម៉ានិត បានចេញលក់ថ្ងៃទី ៨ធ្នូ ២០១៩ !

ភ្នំពេញ៖ ក្រៅពីជំនាញអ្នកនិពន្ធបទចម្រៀង អ្នកចម្រៀង លោកម៉ានិត ក៏មានជំនាញពិសេសមួយទៀតគឺ អ្នកនិពន្ធសៀវភៅប្រលោមលោក និងអត្ថបទភាពយន្ត។ ប្រលោមលោកជាច្រើនក្បាលដែលបានចេញផ្សាយលើទីផ្សាររបស់លោក តែងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារពាក្យពេចន៍ និងសាច់រឿងប្រទាក់ក្រឡា គួរឱ្យចង់អាន និងតាមដាន ទើបធ្វើឱ្យកិត្តិយសរបស់លោក ម៉ានិត កាន់តែមានប្រជាប្រិយភាព យ៉ាងខ្លាំង ជាមួយការងារជាអ្នកនិពន្ធប្រលោមលោក។

24831256_1561235983921984_1735550985270204628_o

46890146_1980871925291719_9172856259311828992_o

បេសកកម្មមួយ ស្ដេចម៉ែស្ដេចកូន ផ្ទះកណ្ដាលបឹង កូនទី៦... សុទ្ធតែជាប្រលោមលោកដែលលេចធ្លោ និងទទួលបានការកោតសសើរយ៉ាងខ្លាំងពីសំណាក់អ្នកនិយម អានប្រលោមលោក ដោយសារសាច់រឿងនីមួយៗមានភាពរស់រវើក និងអត្ថបទទាក់ទាញ ស្មានមិនត្រូវ និងសីលវិធីក្នុងការសសេរ មានភាពច្នៃប្រឌិតខ្ពស់។ ជាក់ស្ដែងថ្មីៗនេះ លោកម៉ានិត បានប្រកាសចេញសៀវភៅថ្មីមួយក្បាលទៀតក្នុងចំណងជើងថា «សុបិន» ដែលក្របមុខជាគំនូរនៃនារីម្នាក់ ក្នុងឈុតរ៉ូបពណ៌ផ្កាឈូក អមដោយ ទេសភាពពណ៌សខ្មៅ ហាក់ដូចជាមនុស្សម្នាក់កំពុងតាមរកក្ដីសុបិនអ៊ីចឹង។

46914963_1980871911958387_2034868024950915072_o

46939423_1980872321958346_3597627794412011520_o

ថ្ងៃនេះក្នុងបណ្ដាញសង្គម Facebook លោកម៉ុង ម៉ានិត បានប្រកាសថ្ងៃចេញផ្សាយប្រលោមលោកថ្មីមួយនេះ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៩ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីប្រិយមិត្តផងដែរ។ តោះកុំចាំយូរ គាំទ្រស្នាដៃនិពន្ធពីអាយដល់យើងទាំងអស់គ្នា ហើយទទួលយកបទពិសោធថ្មីនៃប្រលោមលោក សុបិន ថាតើសុបិនរបស់អ្នកនិពន្ធ ជាអ្វី? សុបិនរបស់តួក្នុងសៀវភៅនេះជាអ្វី? ឬក៏ អ្វីជាសុបិននោះ?

52602212_2099822910063286_3115493728043663360_o

78664081_2647075012007642_5622275871667650560_o