ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២២ឆ្នាំបានប្រកួតចាញ់ក្រុមជម្រើសសជាតិមីយ៉ាន់ម៉ាវ័យក្រោម២២ឆ្នាំក្នុងលទ្ធផល២ទល់១យ៉ាងប្រផុយប្រផើយបំផុតក្នុងវគ្គជម្រុះក្នុងពូលA លើវិញ្ញាសាបាល់ទាត់ក្នុងព្រឹត្តិការណ៍ SEA Games 2019។
បរាជ័យនេះបានធ្វើឲ្យ U22កម្ពជាត្រូវការឈ្នះដាច់ខាតលើក្រុមជម្រើសជាតិ U22ម៉ាឡេស៊ីក្នុងការប្រកួតចុងក្រោយក្នុងពូល ដើម្បីសម្រេចជោគវាសនាលើឡើទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងរបស់ខ្លួនក្នុងប្រវត្តិសាស្រ្តស៊ីហ្គេម។ចំណែកក្រុម U22 មីយ៉ាន់ម៉ាបានឡើងទៅឈរចាំវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ។វាអាចជាការប្រកួតមួយដ៏លំបាកត្បិតអី ម្ចាស់ផ្ទះហ្វីលីពីន ក្រុមម៉ាឡេស៊ីសុទ្ធតែមានឱកាសឡើងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយជំនួបនេះ U22កម្ពុជាក៏មិនស្រួលនោះដែរ។
អញ្ចឹងក៏ដោយ! គ្រូបង្វឹក U22កម្ពុជាលោក Felix Dalmas បាននិយាយថា៖" អបអរសាទរមីយ៉ាន់ម៉ាដែលទទួលជ័យជម្នះ ពួកគេមានគ្រូល្អនិងកីឡាករល្អ"។
"យើងនៅសល់មួយប្រកួតទៀតហើយសង្ឃឹមថាយើងជួបគ្នាម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ"។
និយាយអំពីលទ្ធផលយប់មិញ!គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានបន្តថា៖"ខ្ញុំដឹងថាលទ្ធផលនេះមិនជាអ្វីដែលយើងនិងអ្នកគាំទ្រចង់បាននោះទេតែសូមបន្តលើកទឹកចិត្តកីឡាករ។ ពួកគេពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការប្រកួតនេះ ក៏ដូចជាការប្រកួតផ្សេងៗទៀតដែរ"៕