ជាការពិតណាស់ រដូវចេញវស្សា តាមទំនៀមទម្លាប់ខ្មែរយើងពីដើម គឺហៅថាជារដូវធ្លាក់ខ្យល់ គ្មានភ្លៀង និងទំនេរពីការងារ ដែលជាវេលាត្រូវទុកដាក់កូនចៅឱ្យរៀបការមានប្តីមានប្រពន្ធ ហើយទំនៀមទម្លាប់នេះក៏នៅតែបន្តដល់បច្ចុប្បន្ន។
ពិធីរៀបការសព្វថ្ងៃ ក្រៅពីប្រារព្ធកម្មវិធីគោរពទៅតាមទំនៀមទម្លាប់ខ្មែរហើយនោះ ក៏មានការលាយឡំកែច្នៃកម្មវិធីថ្មីៗជាច្រើនដើម្បីសមស្របនឹងសម័យជឿនលឿនផងដែរ ជាពិសេសគឺកែច្នៃតុបតែងរោងការឱ្យស្អាត ឈុតសំលៀកបំពាក់កូនកំលោះកូនក្រមុំតាមបែបបុរាណ និងសម័យ រួមទាំងការរៀបចំម្ហូបអាហារ និងភេសជ្ជៈឱ្យសមរម្យទៅតាមសម័យ។
នៅក្នុងនោះដែរ បើសង្កេតមើលពេលបច្ចុប្បន្នពោលគឺ ប៉ុន្មានឆ្នាំចុងក្រោយនេះ រាល់ពេលព្រឹកថ្ងៃហែរជំនូន ក្រោយពីហែរជំនូនរួច ក្រៅពីមានកម្មវិធីរៀបចំតុពិសាភោជនីយអាហារ ជាពិសេសរោងការភាគច្រើន ថែមទាំងមានបម្រើភេសជ្ជៈកាហ្វេពេលព្រឹកផងដែរ។ តើលោកអ្នកឆ្ងល់ទេ តើហេតុអ្វីបានជាពិធីរៀបការមួយចំនួនធំ រៀបចំភេសជ្ជៈបែបនេះពេលព្រឹក?
បើតាមការស្ទាបស្ទង់ពីមិត្តអ្នកលេងហ្វេសប៊ុក និងស្រាវជ្រាវតាមបណ្តារោងការមួយចំនួនកន្លងមក ក្រុមការងារ « ក្នុងស្រុក » ទទួលបានហេតុផលមួយចំនួននៅក្នុងការដាក់ភេសជ្ជៈជាកាហ្វេនៅក្នុងរោងការដូចជា៖
១. ទម្លាប់មនុស្ស៖ នោះក៏ដោយសារតែមនុស្សសព្វថ្ងៃភាគច្រើនសឹងតែ ៩០% ចូលចិត្តទទួលទានកាហ្វេជាចម្បង ជាពិសេសចាស់ៗ អ្នកមានវ័យកណ្តាល និងយុវវ័យមួយចំនួន ដែលអ្នកខ្លះថែមទាំងយកកាហ្វេជាអាហារពេលព្រឹកជារៀងរាល់ពេលផងដែរ ។
២. បដិសណ្ឋារកិច្ចភ្ញៀវ ៖ ការយកកាហ្វេ ជាគ្រឿងទទួលភ្ញៀវពេលព្រឹក ត្រូវបានគេដឹងថា ជាការទទួលភ្ញៀវដែលមានសមរម្យបំផុត ប្រកបដោយភាពថ្លៃថ្នូរ និងជាការអរគុណភ្ញៀវដែលបានផ្តល់កិត្តិយសចូលរួមកម្មវិធីមង្គលការរបស់ខ្លួន។
៣. មើលទៅថ្លៃថ្នូរសមរម្យ៖ ម្ចាស់ដើមការ និងកូនកំលោះកូនក្រមុំ នឹងត្រូវបានគេកោតសរសើរថា មិនត្រឹមតែចេះរកវិធីទទួលភ្ញៀវបានល្អ តែការដាក់តាំងបម្រើកាហ្វេនេះនឹងធ្វើឱ្យពិធីមង្គលការមួយនេះមើលទៅកាន់តែឡូយឆាយ ធំសម្បើម ថ្លៃថ្នូរសមរម្យ និងអធិកអធម។
៤. តាមគ្នា៖ កាលពីមុន ការយកកាហ្វេទទួលភ្ញៀវមិនសូវត្រូវបានគេពេញនិយមទេ ដោយអ្នកខ្លះខ្លាចចំណាយលុយច្រើន តែពេលដែលមានអ្នកចាប់ផ្តើមយកកាហ្វេទទួលភ្ញៀវកាន់តែច្រើន ថែមទាំងដឹងថាមិនសូវថ្លៃហើយនោះ ធ្វើឱ្យភ្ញៀវដទៃដែលចូលរួមទទួលបានការរៀបចំទទួលភ្ញៀវពិសេស និងសមរម្យបែបនេះ ចាប់ផ្តើមនឹករៀបចំកាហ្វេទទួលភ្ញៀវដែរ នៅក្នុងកម្មវិធីរបស់ខ្លួននៅពេលក្រោយៗទៀត។
៥. តម្លៃសមរម្យ៖ មើលទៅការរៀបចំកាហ្វេទទួលភ្ញៀវអាចថាហ៊ឹកហាក់ អធិកអធម ដែលធ្វើឱ្យមនុស្សគ្រប់គ្នាយល់ច្រលំថាអាចនឹងចំណាយលុយកាក់ច្រើន តែការពិតទៅ ការរៀបចំកាហ្វេនៅក្នុងពិធីមង្គលការមិនចំណាយអស់ច្រើនទេ ពោលគឺតម្លៃមួយកែវ ថោកជាងកាហ្វេនៅតាមហាងកាហ្វេទូទៅទៅទៀត ប្រសិនជាអ្នកចេះជ្រើសរើសហាងត្រឹមត្រូវ មានតម្លៃសមរម្យ និងឆ្ងាញ់ពិសា ។
យោងទៅតាមហេតុផលខាងលើនេះហើយ បានជារោងការសឹងតែ ៩០% តែងតែមានបម្រើកាហ្វេដល់ភ្ញៀវដែលចូលរួមកម្មវិធិពេលព្រឹក ដោយការរៀបចំកាហ្វេជូនភ្ញៀវមួយនេះ មិនត្រឹមតែមើលទៅធ្វើឱ្យពិធីមង្គលការរបស់លោកអ្នកមើលទៅធំដុំអធិកអធមទេ តែចំពោះសេវារៀបចំកាហ្វេបែបនេះ មើលទៅឡូយឆាយ តែការពិតមានតម្លៃសមរម្យអាចទទួលយកបានទៀតផង។
សម្រាប់អ្នកដែលចង់រៀបចំសេវាកម្មដាក់កាហ្វេទទួលភ្ញៀវក្នុងពិធីមង្គលការ តូច ធំ ឬសេវាកម្មភេសជ្ជៈក្នុងកម្មវិធីផ្សេងៗ ដែលមានតម្លៃសមរម្យ និងកាហ្វេផលិតចេញពីគ្រាប់កាហ្វេឆ្ងាញ់ពិតៗនៅមណ្ឌលគិរី លោកអ្នកអាចទាក់ទងហាងកាហ្វេ APRIL Café ពិតជាមិនខកបំណងឡើយ។ ដោយហាងកាហ្វេ APRIL Café មានទីតាំងនៅក្រោយសាលាយុគន្ធរ ផ្លូវ ២៩២ ចូលតាមច្រកហាងបងម៉ាប់អយស្ទ័រ ២ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំង និងចង់សាកសួរព័ត៌មានក្នុងការរៀបចំភេសជ្ជៈនៅក្នុងកម្មវិធី សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 65 39 36/ 076 2222 396 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក