ក្រុងព្រះសីហនុ៖ នៅប្រទេសកម្ពុជាយើងមានទីកន្លែងស្រស់ស្អាតជាច្រើន ដែលកន្លែងខ្លះយើងប្រហែលជាមិនបានស្គាល់ ឬមិនទាន់បានទៅលេងផង ដែលទាំងនេះបញ្ជាក់ថាទឹកដីខ្មែរយើងជាទីសុវណ្ណភូមិដែលនរណាៗក៏ប្រាថ្នាចង់មកលេងដែរ ជាពិសេសគឺជនជាតិបរទេសប៉ែកអឺរ៉ុបតែម្តង។
ជាក់ស្តែងថ្មីៗនេះគូស្នេហ៍ជនជាតិបរទេសមួយគូ ហេតុតែស្រលាញ់ទឹកដីខ្មែរ ជាពិសេសដែនសមុទ្រកោះរ៉ុងដ៏សែនស្រស់បំព្រងរបស់ខ្មែរយើងនោះ ពួកគេបានរៀបចំពិធីមង្គលការយ់ាងពិសេសនៅមាត់សមុទ្រកោះរ៉ុងយ៉ាងសាមញ្ញតែប្រកបដោយភាពរីករាយ ដោយថែមទាំងមានការចូលរួមពីសំណាក់គ្រួសារ និងបងប្អូនប្រមាណជាជិត ៣០នាក់ដែរ។
កម្មវិធីរៀបការដ៏សាមញ្ញ តែប្លែកមួយនេះ មានកូនកំលោះ ឈ្មោះ JAKE និងកូនក្រមុំឈ្មោះ REA ដោយកម្មវិធីនេះធ្វើឡើងនៅលើរីហ្សតមួយកន្លែងលើទឹកដីកោះរ៉ុងនោះគឺ Royal Sand Koh Rong Resort។ ដោយកម្មវិធីនេះមើលទៅទោះមិនហឺហារ ឡូយឆាយ តែបង្កប់នូវលក្ខណៈពិសេសបែបផ្ទាល់ខ្លួន និងមានកម្មវិធីបែបគ្រួសារមើលទៅប្លែកម្យ៉ាងដែរ។
គួរឱ្យដឹងផងដែរថា កម្មវិធីមង្គលការដ៏សាមញ្ញមួយនេះមើលទៅធម្មតាៗ តែទីតាំងគឺជា រីហ្សត លំដាប់ផ្កាយ៥ នៅលើកោះរ៉ុង (The Royal Sands Koh Rong Resort) ដែលសាងសង់ជាម៉ូតវីឡាប្រក់ស្លឹកស្រស់ស្អាតប្លែកក្បែរមាត់សមុទ្រតែម្តង ដោយក្នុងមួយវីឡាមានអាងហែលទឹកតូចមួយអាចហែលលេងកម្សាន្តដោយសេរី ថែមទាំងគយគន់ឆ្នេរសមុទ្រយ៉ាងត្រជាក់ចិត្តទៀតផង។ ជាពិសេសរីហ្សតមួយនេះ ជាកន្លែងដ៏ពិសេសមួយសម្រាប់គយគន់ទេសភាពថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតត្រជាក់ភ្នែក ល្អបំផុតសម្រាប់អ្នកដែលចង់រកពេលវេលាស្ងប់ស្ងាត់លំហែអារម្មណ៍ ឬរកពេលវេលារ៉ូមែនទិកជាលក្ខណៈគូស្នេហ៍តែម្តង ៕
បន្តចុចអានព័ត៌មានលម្អិតពីរីហ្សតលំដាប់ផ្កាយ នៅទីនេះ៖ កប់មែនកោះរ៉ុងយើងហ្នឹង រីហ្សតសាងសង់ថ្មីឡើងស្អាតប្លែកចង់តែទៅគេងឱ្យបាន ២ ៣យប់!
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Heaven Studio