ជីវិតយើងមានតែមួយទេ ចូលប្រើឱ្យត្រូវពេល កាលៈទេសៈ កុំតឹងតែងជាមួយខ្លួនឯងពេក

កុំខូចចិត្តយូរពេក ក៏កុំគិតច្រើនហួសហេតុពេកដែរ ជីវិតត្រូវដើរស្របតាមពេលវេលា ហើយត្រូវប្រើឱ្យត្រូវទៅនឹងកាលៈទេសៈ ទើបយើងខ្លួនឯង មិនពិបាក មិនវេទនា . ..

ដល់ពេលញាំ ឃ្លាន ឬមិនឃ្លានក៏ត្រូវតែញាំឱ្យមានកម្លាំង ទោះពិបាកចិត្តប៉ុនណា ក៏ត្រូវតែគិតគូរពីសុខភាពខ្លួនឯងដែរ។

ដល់ម៉ោងគេង ងងុយ ឬមិនងងុយ ក៏ត្រូវតែគេង ព្រោះបើមិនគេង យើងនឹងស្លក់ បាក់កម្លាំង ខួរក្បាលក៏នឹងចុះខ្សោយ ជួបបញ្ហា ក៏រឹតតែមិនអាចដោះស្រាយបានឡើយ។

77327798_984330585279960_6018605455058665472_n

ដល់ម៉ោងក្រោកគឺត្រូវតែក្រោក ទោះចង់ ឬមិនចង់ ក្រោករួចឬមិនរួចក៏ត្រូវតែក្រោកមកដែរ បើមិនប្រឹងជម្នះ មិនរឹងមាំប្រឹងក្រោកទេ យើងប្រាកដជា នៅតែខ្ជិលច្រអូស ឬអាចនឹងកើតជំងឺផ្លូវថែមមួយកម្រិតទៀតក៏ថាបាន។

ដល់ពេលសម្រាក ក៏គួរតែសម្រាក ទោះជួបបញ្ហា ការលំបាកយ៉ាងណា ក៏គួរតែមានពេលឱ្យខ្លួនឯងលំហែកាយ សម្រួលខួរក្បាលខ្លះផង កុំចេះតែគិត ចេះតែពិបាកចិត្តហួសហេតុពេក ជីវិតអ្នកណាក៏គេមានបញ្ហា ការលំបាកដែរ តែគេតឹងតែង គេក៏ចេះបណ្ដែតបណ្ដោយ ឆិនឆៃខ្លះ មិនមែនចេះតែគិតៗៗៗ រហូតធ្វើឱ្យខួរក្បាលគ្មានពេលសម្រាក ចិត្តរឹតតែហត់នឿយនោះឡើយ។

ជីវិតយើង ជួបទុក្ខលំបាក ជួបបញ្ហា ការឈឺចាប់ច្រើនណាស់មកហើយ កុំធ្វើឱ្យខ្លួនឯងកាន់តែមានសម្ពាធ និងឈឺចាប់ច្រើនជាងនេះអី កុំធ្វើបាបខ្លួនឯងពេក ឱ្យចេះអាណិត ចេះគិតគូរពីខ្លួនឯងឱ្យបានច្រើនផង រៀនស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯង និងយកចិត្តទុកដាក់ចំពោះខ្លួនឯងឱ្យបានច្រើន ទើបជីវិតមានតម្លៃ និងរឹតតែល្អប្រសើរ៕

77327798_984330585279960_6018605455058665472_n

C4ea7b1111811f0756e969c5f7b6900b

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ