រំភើបណាស់! ឈុតខ្លីៗវីដេអូចម្រៀងរឿងប្រវត្តិស្នេហាពិតរបស់ សួស វីសា និង ​Tommy ក្តុកក្តួលខ្លាំង (មានវីដេអូ)

ដូចដែលយើងបានដឹងរួចមកហើយថា ​កញ្ញា ​សួស ​វីសា ​តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស ​និងលោក ​Tommy  តារាសម្តែងល្បី  មានទំនាក់ទំនងស្នេហាជាមួយគ្នាជាយូរឆ្នាំមកហើយ ​ជាពិសេសបើតាមការរៀបរាប់របស់អ្នកទាំង២ ​ឧបសគ្គស្នេហាពិតជាមានច្រើនមិនធម្មតានោះទេ។

បើទោះបីជាហែរលឆ្លងការលំបាកជាច្រើន ​តែទីបំផុតគូស្នេហ៍ល្បីឈ្មោះមួយគូនេះ ​នៅតែជម្នះ ​កាន់ដៃគ្នាឆ្លងឧបសគ្គរាប់មិនអស់ ​ទីបំផុតក៏បានបើកកកាយរឿងស្នេហារបស់ខ្លួនជាសាធារណៈ ​ថែមទាំងបានប្រកាសការរៀបការធ្វើឱ្យអ្នកគាំទ្ររីករាយផង ​និងអបអរផងដែរ ។ ដោយថ្ងៃរៀបការរបស់កញ្ញា ​សួស ​វីសា ​និងលោក ​Tommy  ត្រូវបានប្រកាសថានឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ២៩ ​ខែវិច្ឆិកា ​ឆ្នាំ ​២០១៩ ​នេះហើយ ​ដោយកម្មវិធីគ្រោងធ្វើឡើងអធិកអធមមិនចាញ់អ្នកសិល្បៈដទៃនោះទេ ។

ហើយពេលនេះលោក  Tommy  ស្រាប់តែបានបង្ហោះវីដេអូចម្រៀងខ្លីមួយនិយាយពីប្រវត្តិស្នេហារបស់អ្នកទាំង២ ​ថែមទាំងសរសេររៀបរាប់ថា៖ « តេីស្នេហាមួយដែលអាចទៅមុខបាន​ តេីចាំបាច់ត្រូវពឹងលេីបបូរមាត់អ្នកដ៏ទៃមែនទេ? តេីស្នេហាមួយដែលមានក្តីសុខ តេីយេីងត្រូវទៅសុំក្តីសុខនោះពីអ្នកទាំងនោះមែនទេ? #MV_Trailer_Tommy_Ft_Visa នេះជាTrailer Videoពិសេសដែលយេីងទាំងពីរសម្តែងរួមគ្នា ហេីយការសម្តែងនេះគឺដកស្រង់ចេញពីរឿងពិតរបស់យេីងទាំងពីរផងដែរ❤️ ចង់ដឹងថាក្នុងវីដេរអូរនេះមានអីពិសេស កុំភ្លេចរង់ចាំមេីល Full video ដែលយេីងនឹងផុសមុនថ្ងៃរៀបការ❤️ »។

អត្ថន័យចម្រៀង និងវិដេអូនេះ បានធ្វើឱ្យអ្នកគាំទ្រក្តុកក្តួល ​និងរន្ធត់ចិត្តខ្លាំងលាយរំភើបជាខ្លាំង  ​មិននឹកស្មានទម្រាំមានថ្ងៃកាន់ដៃគ្នាដល់ជីវិតអាពាហ៍ពិពាហ៍ពួកគេឆ្លងកាត់បញ្ហា  និងការពេបជ្រាយចម្អកច្រើនបែបនេះសោះ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

75429681_1211910215680940_8128030826618159104_o

75569714_1211910375680924_8754080412327739392_o

75636112_1209465059258789_3729189609125445632_n

Photo_2019 11 20_00 01 42 (2)

Photo_2019 11 20_00 01 42

Photo_2019 11 20_00 01 45

Photo_2019 11 20_00 01 46

Photo_2019 11 20_00 01 47 (2)

Photo_2019 11 20_00 01 48

Photo_2019 11 20_00 01 49 (2)