គ្រប់គ្នាប្រហែលជាបានដឹងហើយថា NAGA World គឺជាអគារកាស៊ីណូមួយកន្លែងដ៏ល្បី និងទំនើបជាងគេនៅប្រទេសកម្ពុជាយើង។ មានមនុស្សមួយចំនួនយល់ថ់ា អគារដ៏ស្កឹមស្កៃ និងម្ចាស់កាស៊ីណូមានតម្លៃវាល់លាន គឺជាឧកញ៉ានៅក្នុងស្រុក តែនេះជារឿងយល់ច្រលំប៉ុណ្ណោះ។
ដូច្នេះតោះមកដឹងទាំងអស់គ្នា ថានរណាជាម្ចាស់ NAGA World ដោយយោងតាមការដកស្រុងទាំងស្រុងពីគណនីហ្វេសប៊ុកផេក CamboFinance ដូចខាងក្រោមនេះ ៖
លោក Chen Lip Keong គឺជាបុរសជនជាតិម៉ាឡេស៊ីដ៏សំណាងម្នាក់ ដោយគាត់បានក្លាយទៅជាមហាសេដ្ឋីប្រាក់ប៊ីលាន ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយទាំងនេះគឺអរគុណទៅដល់ Nagaworld។
បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរៀបចំសារឡើងវិញនៅអំឡុងឆ្នាំ ១៩៩៣ ដោយ អ៊ុនតាក់ហើយ លោក Chen ដែលគ្មានជាប់សាច់ឈាមអ្នកល្បែងសោះ បានឈ្នះការដេញថ្លៃបង្កើតកាស៊ីណូដំបូងគេ នៅទីក្រុងភ្នំពេញ។
អាជ្ញាប័ណ្ណកាស៊ីណូរបស់គាត់ពិសេសត្រង់ថា គាត់ស្នើសុំរកស៊ីផ្តាច់មុខ ដោយមិនអនុញ្ញាតអោយមានកាស៊ីណូណាបើកក្បែរ ក្នុងរយៈចម្ងាយ 200 គីឡូម៉ែត្រ រហូតដល់ឆ្នាំ ២០៣៥ ឯណោះ។ មូលហេតុដែលគាត់បើកកាស៊ីណូ Naga នេះ ក៏ព្រោះតែគាត់អាចទាក់ទាញភ្ញៀវទេសចរណ៍មកក្នុង ប្រទេសកម្ពុជាផង ហើយគាត់ក៏អាចឆ្លៀតរកស៊ីផ្នែកអចលនទ្រព្យផង។
បន្ទាប់ពីដំណើរការនៅលើកាប៉ាល់បានរយៈពេលជាង ៨ ឆ្នាំមក Nagaworld ក៏បានសាងសង់អាគារកាស៊ីណូរបស់ខ្លួនរួចរាល់នៅឆ្នំា២០០៣ ហើយបន្តបន្ទាប់ទៀត វាក៏ពង្រីកខ្លួន ដោយបោះហ៊ុនលក់ នៅហុងកុង និងចាប់ផ្តើម សាងសង់អាគារបន្ថែមទៀតគឺ Naga 2 និងគម្រោងបន្ទាប់គឺ Naga 3។ប្រាក់ចំណូលរបស់ Nagaworld មិនត្រឹមតែបានស្រូបទាញមកពីការលេងល្បែងនោះទេ តែក្នុងនោះក៏មានការកម្សាន្ត បដិសណ្ឋារកិច្ច និង អចលនទ្រព្យផងដែរ។
មកទល់ពេលនេះ តម្លៃរបស់ក្រុមហ៊ុន Nagacorp មានប្រហែល 60 ប៊ីលានដុល្លារ សហរដ្ឋអាមេរិចឯណោះ ចំណែកលោក Chen Lip Keong វិញ កំពុងកាន់កាប់ទ្រព្យសម្បត្តិមិនតិចជាង 5 ប៊ីលានដុល្លារសហរដ្ឋអាមេរិចនោះទេ ហើយក៏ក្លាយទៅជាជាមហាសេដ្ឋីលេខរៀងទី 6 របស់ប្រទេសម៉ាឡេស៊ីផងដែរ៕
ប្រភព៖ CamboFinance