សព្វថ្ងៃនេះមនុស្សក៏កាន់តែវិវត្តន៍ចាស់ទៅៗ ឯអ្នកខ្លះគឺ មានរោគាពាធ មកតាមយាយីមិនដាច់ អ្នកខ្លះក៏ឈឺសេីរស្បែក អ្នកខ្លះទៀតក៏ឈឺផ្នែកខាងក្នុងដែលទាមទារការព្យាបាលពីគ្រូពេទ្យជំនាញ និងថ្នាំត្រូវនឹងជំងឺជាដើម។
ចំណែកឯថ្ងៃនេះយោងតាមការបង្ហោះ របស់ គណនី ហ្វេសបុក របស់បងប្រុសម្នាក់ ដែលបានបង្ហោះ អំពី ថ្នាំប្រភេទម្យ៉ាងគឺ LEXIMARK-500 ដែលជាប្រភេទថ្នាំ មេរោគក្រពះ គឺប្អូនថ្លៃ របស់គាត់ គឺបានប្រេីថ្នាំនេះហេីយបានប្រតិកម្ម ភ្លាមដោយកេីត ពងបែកពេញខ្លួន ដូចត្រូវភ្លេីងឆេះខ្លួន ។
តាមម្ចាស់គណនី Facebook ឈ្មោះ ម៉ែន ដារ៉ុងរិទ្ធ បានសរសេរថា៖ « សូមជំរាបដល់បងប្អូនដែលកំពុងប្រើប្រាស់បណ្តាញសង្គមទាំងអស់គ្នាអោយបានជ្រាបថា÷អ្វីដែលខ្ញុំបានបង្ហោះនឹងបង្ហាញនៅលើfbរបស់ខ្ញុំនេះគឺជា រូបថ្នាំពេទ្យម្យ៉ាងដែលមានឈ្មោះថាLEXIMARK-500 នឹងអ្នករងគ្រោះដោយសារថ្នាំពេទ្យនេះគឺជាប្អូនថ្លៃរបស់ខ្ញុំផ្ទាល់តែម្តង។
គាត់មានជម្ងឺមេរោគក្នុងក្រពះ ហើយបានប្រើប្រាស់ថ្នាំប្រភេទនេះហើយក៏ជួបបញ្ហាប្រត្តិកម្មដែលធ្វើអោយទូរទាំងដងខ្លួនរបស់គាត់ចេញពងបែកពេញខ្លួនដូចជាមនុស្សត្រូវភ្លើងឆេះអញ្ចឹងហើយក្តៅពេញក្នុងខ្លួន ដូច្នេះសូមបងប្អូនមេត្តាជួយShear ដើម្បីអោយបានជ្រាបទាំងអស់គ្នាផងចុះ សូមអគុណ បញ្ជាក់- ពេលនេះគាត់កំពុងសំរាកនឹងព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត (ហ៊ៅពេទ្យរុស្សី)»។
ដូច្នេះបេីបងប្អូន ទិញថ្នាំយកមកប្រេីប្រាស់សូមមេត្តា ស្របតាម វេជ្ជបញ្ជា ពីគ្រូពេទ្យ អោយបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញមកប្រេីប្រាស់ ព្រោះថ្នាំខ្លះគឺ អាចបង្កគ្រោះថ្នាក់ដល់យេីង ឬប្រតិកម្មផងដែរ៕