ជារឿងធម្មតាទេ! មាននិស្ស័យក៏ជួបគ្នា អស់កម្មពៀរក៏បែកគ្នាទៅ

គេថាមនុស្សយើងម្នាក់ៗ បានជួបគ្នា ក៏ព្រោះតែមាននិស្ស័យជាអ្នកនាំឱ្យជួប មនុស្សបើមាននិស្ស័យជាមួយគ្នាហើយ ទោះនៅជើងមេឃម្ខាងម្នាក់ នៅឆ្ងាយគ្នាដល់ណា ក៏នៅតែអាចមកជួបគ្នា តែបើគ្មាននិស្ស័យនឹងគ្នាហើយនោះ ទោះដើរជួបមុខគ្នារាល់ថ្ងៃ ក៏គ្មានអារម្មណ៍ចំពោះគ្នាដែរ តែពេលដែលបែកគ្នា ក៏ព្រោះតែអស់កម្មពៀរ អស់ផលកម្មនឹងគ្នា។

74947289_110530947059210_8771748078127415296_n

ឆ្ងល់ទេថា ហេតុអ្វី មនុស្សជួបគ្នាព្រោះនិស្ស័យ តែបែកគ្នាបែរជាព្រោះកម្មពៀរទៅវិញ? ជាការពិត បានជួបគ្នាព្រោះតែមាននិស្ស័យនឹងគ្នា តែការដែលបានមានទំនាក់ទំនង ឬបានរស់នៅជាមួយគ្នា​រយៈពេលនៃការប្រើជីវិតរួមរស់ជាមួយគ្នា រមែងមានបញ្ហា និងការថ្នាំងថ្នាក់ ការមិនចុះសម្រុងនឹងគ្នា នោះហើយដែលហៅថាជា ផលកម្ម ដែលមានជាមួយគ្នា គឺត្រូវលាងជម្រះផលកម្មនោះ កុំឱ្យនៅជំពាក់កម្មនឹងគ្នាទៀត ... ។ ប៉ុន្តែ ប្រសិនបើថ្ងៃណាមួយ មនុស្សពីរនាក់ក៏ស្រាប់តែអស់អារម្មណ៍ អស់ចិត្ត លែងចង់នៅជាមួយគ្នា នោះបញ្ជាក់ថា អ្នកលែងមានកម្មជាប់ជំពាក់ចំពិននឹងគ្នាទៀតហើយ។

នៅពេលដែលអ្នក អស់កម្មពៀរនឹងនរណាម្នាក់ អ្នកនឹងលែងមានអារម្មណ៍ឈឺចាប់ ឈឺខូចចិត្តដោយសារគេ អ្នកនឹងលែងខ្វល់ ឬចង់ដឹងចង់ឮអំពីគេទៀតហើយ ពេលនោះហើយ មិនថាគេធ្វើអ្វី ក៏អ្នកលេងមានអារម្មណ៍ចង់ដឹងចង់ឮ ឬចង់ពាក់ព័ន្ធនឹងគេទៀតដែរ អារម្មណ៍ពេលនោះ វាជាអារម្មណ៍ទទេរស្អាតតែម្ដង៕

70613547_110531143725857_8633855133727326208_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ